កីឡា
លើកដំបូង ម្ចាស់មេដាយមាសរត់ប្រណាំង អូឡាំពិកនឹងទទួល៥ម៉ឺនដុល្លារ
កីឡាអត្តពលកម្ម បានក្លាយជាកីឡាដំបូងគេដែលផ្តល់ប្រាក់រង្វាន់ដល់ម្ចាស់មេដាយមាសអូឡាំពិក ដោយសហព័ន្ធកីឡាអត្តពលកម្មពិភពលោក (World Athletics) ដែលបានប្រកាសកាលពីថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ អំពីម្ចាស់មេដាយមាសទាំង ៤៨វិញ្ញាសា នៅអូឡាំពិក ទីក្រុងប៉ារីស នៅឆ្នាំនេះនឹងរកបានប្រាក់រង្វាន់ ៥០០០០ដុល្លារ ក្នុងម្នាក់ៗដើម្បីបញ្ចប់ប្រពៃណី១២៨ឆ្នាំ។

ទោះបីជាគំនិតនៃការប្រកួតកីឡាស្ម័គ្រចិត្តសុទ្ធសាធបានបាត់ខ្លួនតាំងពីយូរណាស់មកហើយពីកីឡាអូឡាំពិកទំនើបដែលអត្តពលិកជាញឹកញាប់ទទួលបានប្រាក់រង្វាន់ពីអ្នកឧបត្ថម្ភ និងអ្នកជំនាញដែលចូលរួមអស់រយៈពេលជាង៣០ឆ្នាំក៏ដោយ ក៏ការសម្រេចចិត្តរបស់អត្តពលិកពិភពលោកគឺជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់ការប្រកួតកីឡានេះ។
ប្រធានកីឡាអត្តពលកម្មពិភពលោក លោក Sebastian Coe បានប្រាប់អ្នកយកព័ត៌មានថា “នេះគឺជាបញ្ហាសម្រាប់កីឡារបស់យើង”។

លោក Coe បាននិយាយថា មិនមានការពិភាក្សាអំពីផែនការជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិទេ (IOC) គ្រាន់តែថា អង្គការរបស់លោកបានផ្តល់ឱ្យ IOC ដឹងជាមុនភ្លាមៗ មុនពេលប្រកាសអំពីរង្វាន់សរុប ២.៤លានដុល្លារ។
IOC ដែលមិនទាន់ធ្វើអត្ថាធិប្បាយលើការអភិវឌ្ឍនេះបានបែងចែកប្រាក់ចំណូលពីអូឡាំពិកទៅសហព័ន្ធអន្តរជាតិ។ ទឹកប្រាក់សរុបចំនួន ៥៤០លានដុល្លារ ត្រូវបានបែងចែកទៅឱ្យ ២៨ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយកីឡាអត្តពលិកម្ម ទទួលបានច្រើនជាងគេចំនួន ៤០លានដុល្លារ៕


ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AP
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១៥ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


