កីឡា
សប្ដាហ៍ទី៥ស្វាយរៀងខាប់នារី ក្រុមសសយក ស្រុករំដួល លត់ដៃគូ៩គ្រាប់
ការប្រកួតសន្សំពិន្ទុក្នុងពូល ពានរង្វាន់បាល់ទាត់នារីស្វាយរៀងខាប់ រដូវកាលទី១ សប្ដាហ៍ទី៥ ក្រុមសសយក ក្រុងស្វាយរៀងនិងសសយក ស្រុករំដួល សុទ្ធតែរកបានជ័យជម្នះដូចគ្នា។

នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រុម សសយក ក្រុងស្វាយរៀង បានយកឈ្នះក្រុម ស្រ្ដីដើម្បីកីឡា ក្នុងលទ្ធផល ៤-២ ក្នុងនោះ៤គ្រាប់របស់ក្រុមកីឡាការិនីក្រុងស្វាយរៀង ស៊ុតបញ្ចូលទៅដោយកីឡាការិនី វណ្ណា ស្រីនីត ៣គ្រាប់ និង១គ្រាប់ទៀតរកបានដោយ កីឡាការិនី អៃ ចាន់ធីតា។
គូទី២ ក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល«ក» ក្រុមសសយក ស្រុករំដួល យកឈ្នះក្រុមសសយក ស្រុកស្វាយជ្រំ ក្នុងលទ្ធផល ៩-០។ ស៊ុតបញ្ចូលទីដោយកីឡាការិនី និត សុខា ៦គ្រាប់ម្នាក់ឯង និង៣គ្រាប់ទៀតរកបានដោយកីឡាការិនី៣រូបផ្សេងរួមមានកីឡាការិនី ស្រី សូលីដា, សៀង សុភ័ក្រ និង ហុង សុវណ្ណគង្គារ។

ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
-សសយក ស្រុកកំពង់រោទិ៍ vs សសយក ស្រុករមាសហែក វេលាម៉ោង៨ព្រឹក
ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤
-សសយក ស្រុកចន្រ្ទា vs វិទ្យាល័ព្រះពន្លា វេលាម៉ោង៨ព្រឹក

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


