ព័ត៌មានជាតិ
ថ្ងៃនេះ ក្រសួងសេដ្ឋកិច្ចនឹងបើកកិច្ចប្រជុំអន្តរក្រសួងផ្តោតលើការស្ដារឡើងវិញហេដ្ឋារចនាសម្ពន្ធខូចខាតដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបើកកិច្ចប្រជុំ ជាមួយតំណាងមកពីក្រសួងក្រសួងធនធានទឹកនិងឧតុនិយមតំណាងមកពីក្រសួងសាធារណការនិងដឹកជញ្ជូននៅវេលាម៉ោង៩ព្រឹកនេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ចក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាសហប្រធានគណៈកម្មការអន្តរក្រសួង។

តាមរយៈលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ លោក វង្សី វិស្សុតបានឲ្យដឹងថា«ខ្ញុំសូមអញ្ជើញឯកឧត្តមអនុប្រធានសមាជិកពាក់ព័ន្ធនៃគណៈកម្មាធិការគណៈកម្មការអន្តរក្រសួងដឹកនាំការងារគម្រោងកម្មវិធីអភិវឌ្ឍន៍និងជួសជុលថែទាំផ្លូវថ្នល់ស្ពានផ្លូវដែកនិងកំពង់ផែទន្លេនិងប្រព័ន្ធធារាសាស្ត្រ ម្បីចូលរួមកិច្ចប្រជុំពិភាក្សាលើគោការណ៍និងនីតិវិធីសម្រាប់អនុវត្តគម្រោងស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងប្រព័ន្ធធារាសាស្ត្រដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ ២០២០ វេលាម៉ោង ៩ព្រឹកនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។
យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថាចាប់ពីថ្ងៃទី១ខែកញ្ញារហូតមកដល់ថ្ងៃទី២៧តុលាឆ្នាំ២០២០ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់រាជធានី-ខេត្ត ចំនួន២០ បណ្តាលឲ្យមនុស្សស្លាប់ចំនួន៤៤នាក់ ប៉ះពាល់ដល់ពលរដ្ឋជិត៦០ម៉ឺននាក់ក្នុងនោះមានជាង៤ម៉ឺន៧ពាន់នាក់ ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព។ផ្ទះប៉ះពាល់ប្រមា ណ១៣៤,០០៣ខ្នង និងខូចខាត៦៣ខ្នង សាលារៀនលិចទឹកប្រមាណ៩៥១កន្លែង និងវត្តលិចទឹកប្រមាណ៣០៧កន្លែង។
ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ៦២៧គ.ម ផ្លូវលំជនបទលិចទឹកប្រមាណ១,៦៨៥ គ.ម , ទំនប់ ប៉ះពាល់ប្រមាណ៤៩គ.ម, ប្រឡាយមេប៉ះពាល់ប្រមាណ២៧១គ.ម, ប្រឡាយរងប៉ះពាល់ប្រមាណ ២៧២គ.ម, ប្រឡាយប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ១៤៦គ.ម, ច្រាំងទន្លេ ប៉ះពាល់២១៩៥ ម៉ែត្រនិងស្ពាន៨២កន្លែង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


