Connect with us

កីឡា

គួរឲ្យ​សរសើរ ឥណ្ឌារៀបចំការប្រកួតល្បក្កតោ លើកទី១ដ៏ជោគជ័យ

បានផុស

នៅ

សហព័ន្ធ​គុន​ល្បុក្កតោ​ឥណ្ឌា​បាន​រៀបចំ​ការ​ប្រកួត​ជ្រើស​រើស​ជើងឯកគុន​ល្បុក្កតោ​លើក​ទី១ (1st Kun Bokator Federation Cup 2024) ទទួល​បាន​​ជោគជ័យ​ ដោយមាន​កីឡាករ​ កីឡាការិនី​ប្រមាណ​២០០​នាក់​បាន​ចូល​រួម​ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​គុន​ល្បុក្កតោ​ឥណ្ឌា​​ថា ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​គុន​ល្បុក្កតោ​លើក​ទី​១​នេះ​មាន​វិញ្ញាសាកម្រិតកុមារ វិញ្ញាសា​​យុវជន វិញ្ញាសា​កម្រិត​មនុស្ស​​ធំ​ទាំង​​​បុរស និង​នារី។ អត្តពលិក​ទាំង​អស់​ប្រមាណ​២០០​នាក់​បាន​ចូល​រួម​ប្រកួត​ដែល​មក​ពី​​រដ្ឋ​១២​ផ្សេង​គ្នា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ការ​ប្រកួត​មាន​រយៈ​ពេល​២​ថ្ងៃ​គឺ​ទី​២០-២១ ខែ​មេសា ឆ្នាំ​២០២៤ នៅទី​លាន Shirdi ក្នុង​រដ្ឋ Maharashtra។

​សហព័ន្ធ​គុន​ល្បុក្កតោ​ឥណ្ឌា​​​ក៏​បាន​អរគុណ​ដល់​​សហព័ន្ធ​គុន​ល្បុក្កតោ​អន្តរជាតិ​ដែល​បាន​ជួយ​គាំទ្រ​ក្នុង​ការ​រៀប​ចំ​ឲ្យ​ព្រឹត្តិការណ៍​លើក​ដំបូង​នេះ​ទទួល​បាន​ជោគជ័យ។

ក្នុង​ចំណោម​សាលា​គុន​ល្បុក្កតោ​នៅ​ឥណ្ឌា​ដែល​បាន​ចូល​រួម​គឺ​មានសាលា​​រៀន​មួយ​ឈ្មោះ Matheran Velley English Medium School បាន​បញ្ជូន​កីឡាករ កីឡាការិនីជា​ច្រើន​​នាក់​ចូល​រួម​ប្រកួត។ ពួក​គេ​បាន​ឈ្នះ​មេដាយ​មាស​៥​គ្រឿង ប្រាក់​២​គ្រឿង និង​សំរិទ្ធ​១​គ្រឿង។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​មួយ​ទៀត​នោះ ស្ថាប័ន​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ជា​ច្រើន​​បាន​ចូល​រួម​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រកួត​នេះ​ដែរ។

នៅ​ក្នុង​កម្មវិធី​បាន​បញ្ជាក់​ថា គុនល្បុក្កតោ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី (OCA) និង​ជា​កីឡា​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​មេដាយ​ជា​ផ្លូវ​ការ​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

​ខ្យល់​កន្ត្រាក់​ បណ្ដាល​ឱ្យ​ដើមជ្រៃក្រឹម​មួយ​ដើម​ រលំ​សង្កត់​រ៉ឺម៉ក​កាហ្វេ និងកង់បីឥណ្ឌា​រងការខូចខាត

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ព្រាប កុល ៖ ថៃនឹងរងនូវភាពអាមាសនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀតក្រោយពេលដែលខ្លួនបានធ្វើឱ្យកម្ពុជាអស់ភាពអត់ធ្មត់ ឈានដល់ការប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ គាំទ្រសម្តេចធិបតី ជុំវិញការប្ដឹងថៃតុលាការអន្តរជាតិ និងយន្តការប្រើកម្លាំងការពារខ្លួន

នយោបាយ៧ ម៉ោង មុន

សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ព្រះរាជ​ពិធី​ទិវា​បរិស្ថាន​ជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី០៥ ខែមិថុនា

Sokha Hotels

ព័ត៌មានពេញនិយម