ព័ត៌មានជាតិ
សម្ដេចធិបតី ថា គោលនយោបាយលើក្រដាសល្អហើយ តែត្រូវឱ្យភាពជាក់ស្ដែងលើដីកាន់តែប្រសើរថែមទៀត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលនយោបាយនៅលើក្រដាសល្អហើយ តែធ្វើយ៉ាងណាត្រូវតែឱ្យភាពជាក់ស្ដែងនៅលើដីកាន់តែប្រសើរឡើងថែមទៀត នៅពេលទាក់ទាញវិនិយោគិនមក។

អញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាប្រមាណជាង៥ពាន់នាក់ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធានាអនុវត្តគោលការណ៍ដែលបានដាក់ចេញដោយប្រសិទ្ធភាព គឺជាកិច្ចការដ៏សំខាន់ ហើយកិច្ចការងារដែលរាជរដ្ឋាភិបាលខិតខំ គឺធ្វើយ៉ាងណាបង្កើតនូវប្រសិទ្ធភាព និងបង្កើតយន្តការច្រើន។
សម្ដេចធិបតី បញ្ជាក់ដូច្នេះថា «គោលនយោបាយនៅលើក្រដាសល្អហើយ ប៉ុន្តែសំខាន់ទាក់ទាញគេមកហើយ ឱ្យលើប្រដាស លើដី ដូចគ្នា យ៉ាងហោចណាស់កុំឱ្យមានគម្លាតខ្លាំងពេក។ ហេតុនេះហើយ បានទាមទារនូវយន្តការតាមដាន អនុវត្ត និងដោះស្រាយជាប្រចាំ»។ សម្ដេចធិបតី បន្តថា សួម្បីតែក្នុងវិស័យការងារ ពិតណាស់ មានច្បាប់ការងារ ដែល ចែងអំពីសិទ្ធិរបស់កម្មករ និយោជិក និងនិយោជក ប៉ុន្តែដល់អនុវត្ត ពេលខ្លះអត់បានត្រឹមត្រូវ ឬពេលខ្លះមានបញ្ហា ដែលត្រូវមានយន្តការតាមដានរបស់ក្រសួង យន្តការអាជ្ញាកណ្ដាល មុនទៅតុលាការ ដើម្បិតាមដានដោះស្រាយបញ្ហា។
ដូច្នេះថា សម្ដេចធិបតី សង្កត់ធ្ងន់ថា ការធានាការអនុវត្តគោលការណ៍ដែលមានប្រសិទ្ធភាពនេះ គឺសំខាន់ណាស់ ហើយសំខាន់បំផុត គឺបង្កើតបរិយាកាសវិនិយោគបានល្អ ក្រៅពីរាជរដ្ឋាភិបាលជួយ គឺត្រូវធ្វើយ៉ាងណាបង្កើតប្រតិបត្តិបរិយាកាសសុខដុមនីយកម្មក្នុងរោងចក្រ សហគ្រាស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


