ព័ត៌មានជាតិ
ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចខាតផ្ទះពលរដ្ឋក្នុងក្រុងព្រះវិហារ ប្រមាណ ១០ខ្នង
ភ្លៀងធ្លាក់លាយឡំ ខ្យល់កន្ត្រាក់បណ្ដាលឱ្យខូចខាតផ្ទះសំបែងពលរដ្ឋអស់ប្រមាណ ១០ខ្នង និងដើមឈើ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្រុងពះវិហារ។

លោកវរសេនីយ៍ឯក លី តៃឈន់ អធិការនគរបាលក្រុងព្រះវិហារ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងនគរបាលក្រុងព្រះវិហារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ករណីភ្លៀងខ្យល់កន្រ្តាក់ បណ្ដាលឱ្យខូចខាត ផ្ទះសំបែង តូប បង្គោលភ្លើងសូឡា និងដើមឈើមួយចំនួន។ការខូចខាតនេះ មានដូចជា នៅសង្កាត់ប៉ាលហាល ប៉ះពាល់ផ្ទះចំនួន ៩ខ្នង បង្គោលភ្លើងសូឡាចំនួន ១ដើម និងដើមឈើចំនួន ១៧ដើម។ ក្នុងនោះ ភូមិភារកិច្ច មានផ្ទះរបើកដំបូលចំនួន ៩ខ្នង ដើមឈើរលំចំនួន ៤ដើម ភូមិហ្មសែត មានដើមឈើរលំចំនួន ១២ដើម(ដើមឈើលម្អរនៅស្តូបតាឌី) បង្គោលភ្លើងសូឡារលំ ១ដើម និងភូមិឯកភាព មានដើមឈើរលំចំនួន ១ដើម។
ចំណែក សង្កាត់កំពង់ប្រណាក ប៉ះពាល់តូបចំនួន ២ខ្នង និងផ្ទះចំនួន ១ខ្នង។ ក្នុងនោះ ភូមិអណ្តូងពោធិ៍ ប៉ះពាល់តូបជួសជុលម៉ូតូទំហំ ៤ម×៨ម កំពស់ ៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលទាំងស្រុង និងប៉ះពាល់តូបកាត់ដេរទំហំ ៤ម×៨ម កំពស់ ៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលទាំងស្រុង។ រីឯភូមិគោកបេង ប៉ះពាល់ផ្ទះទំហំ ៩ម×១១ម កំពស់ ៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលសំយ៉ាបខាងមុខផ្ទះ។ សរុបទាំង២ សង្កាត់ខូចខាតផ្ទះពលរដ្ឋចំនួន ១០ខ្នង តូបចំនួន ២ខ្នង បង្គោលភ្លើងសូឡាចំនួន ១ដើម និងដើមឈើចំនួន ១៧ដើម។

បន្ទាប់ពីមានហេតុការណ៍ខ្យល់កន្ត្រាក់នោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៃក្រុងព្រះវិហារ បានចុះទៅដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋផងដែរ៕




ដោយ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


