ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ បេក្ខជន ២៤០ នាក់ នឹងចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នាខែឧសភា ខាងមុខ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៣០ មេសា នេះថា ការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ នៅទូទាំងប្រទេស ឆ្នាំនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ តាមការគ្រោងទុក មានបេក្ខជនចូលរួមប្រឡងចំនួន ២៤០ នាក់។

លោកស្រីបានបន្តថា សម្រាប់ឆ្នាំនេះ ក្រសួងជ្រើសរើសយកតែចំណាត់ថ្នាក់ទី ១ ដល់ទី ៥ ខណៈឆ្នាំមុនៗ ជ្រើសរើសពីចំណាត់ថ្នាក់ទី ១ ដល់លេខ ១០។ ក្នុងនោះចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ៣ លាន ៥ សែនរៀល លេខ ២ បាន ៣ លាន ២ សែនរៀល លេខ ៣ បាន ២ លាន ៩ សែនរៀល លេខ ៤ បាន ២ លាន ៦ សែនរៀល និងលេខ ៥ បាន ២ លាន ៣ សែនរៀល។ សិស្សជ័យលាភី អាចនឹងទទួលប្រាក់រង្វាន់ និងវត្ថុផ្សេងៗទៀតពីសប្បុរសជនផងដែរ។
លោកស្រីបានពន្យល់ថា ការជ្រើសរើសត្រឹមជ័យលាភីត្រឹមចំណាត់ថ្នាក់ទី ៥ ក្នុងទិសដៅឱ្យបេក្ខជនកាន់តែបង្កើនការដុសខាត់ចំណេះដឹងឱ្យកាន់តែមុតស្រួច ស្របពេលដែលក្រសួងកំពុងផ្តល់អាទិភាពលើការអនុវត្តស្តង់ដារសាលារៀនគំរូនៅគ្រប់រាជធានីខេត្តក្រុង ដែលស្តង់ដារនេះនឹងលើកកម្ពស់គុណភាព នៃការអប់រំឱ្យកាន់តែប្រសើរឡើង។

លោកស្រី ឃួន វិច្ឆិកា បានណែនាំ និងលើកទឹកចិត្តបេក្ខជនត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ត្រូវសម្រួចសមត្ថភាពឱ្យកាន់តែពូកែ ថែទាំសុខភាពឱ្យបានល្អ ព្រោះថាពេលនេះអាកាសធាតុក្តៅខ្លាំង ត្រូវសម្រាក បរិភោគទឹក និងចំណីអាហារឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈទាំងចំណេះដឹង ស្មារតីចូលរួមក្នុងការប្រកួតប្រជែងនាពេលខាងមុខដោយរលូន និងទទួលបានជោគជ័យ។
លោកស្រីបានបន្ថែមថា «ការប្រឡងសិស្សពូកែវាជាឱកាសមួយសម្រាប់ប្អូនៗ ជាបេក្ខជន ក្នុងការស្គាល់សមត្ថភាពខ្លួនឯងជាងមុន និងស្គាល់ឱកាសដុសខាត់ខ្លួនឯងកាន់តែពូកែ និងកាន់តែមានបទពិសោធច្រើនជាងមុន ព្រមទាំងទទួលបានជោគជ័យក្នុងឱកាសប្រឡងសិស្សពូកែលើកនេះ ក៏ដូចជាទៅថ្ងៃអនាគត»។

គួរបញ្ជាក់ថា ឆ្នាំមុន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ នៅទូទាំងប្រទេស នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ នៅវិទ្យាល័យនេតយ៉ង់ នៃទីរួមខេត្តបាត់ដំបង៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


