ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អំពាវនាវដល់បេក្ខជនប្រឡងចូលគ្រូបង្រៀនអនុវិទ្យាល័យ ត្រូវបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាព
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអំពាវនាវដល់ បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ កត់សម្គាល់ព័ត៌មាន និងថែរក្សាសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ដើម្បីបង្ការរាល់ការរំខាននានា ដែលអាចប៉ះពាល់ដល់ដំណើរការប្រឡងប្រជែង។

នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ថ្ងៃនេះ ក្រសួងមុខងារសាធារណៈ ចាប់ផ្ដើមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យលើកទី ១ (ដើម្បីសម្រាំងបេក្ខជន) រយៈពេល ៤ ថ្ងៃ ដែលមានបេក្ខជនចូលរួមចំនួន ៣៣ ៣១៤ នាក់ និងប្រើប្រាស់មណ្ឌលប្រឡងចំនួន ៣ មណ្ឌល។
ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្តថា មិនថាយើងធ្លាប់ឆ្លងកាត់ការរៀបចំការប្រឡងច្រើនដងយ៉ាងណាក្តី មិនថាយើងមាននិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីយ៉ាងណាក្តី ក្រុមការងាររៀបចំការប្រឡងទាំងអស់ នៅតែបន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងធានាឲ្យខាងតែបានថា ការប្រឡងប្រជែង ត្រូវប្រព្រឹត្តទៅប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះគឺជាប់ ជាប់ដោយមោទនៈ មិនជាប់ដោយអស់ចិត្ត»។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើង និងអំពាវនាវថា «ដោយសារបេក្ខជនមានចំនួនច្រើន អាកាសធាតុក្តៅ ទីធ្លាសម្រាប់ចំណតយានយន្តមានកំណត់ បន្ទប់ប្រឡង និងមណ្ឌលប្រឡងមានទីតាំងផ្សេងៗ គ្នា ដូច្នេះ សូមបេក្ខជនទាំងអស់ បង្កើនការយកចិត្តទុកដាក់ កត់សម្គាល់ព័ត៌មាន និងថែរក្សាសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ដើម្បីបង្ការរាល់ការរំខាននានា ដែលអាចប៉ះពាល់ដល់ដំណើរការប្រឡងប្រជែង»។
ទន្ទឹមនោះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យទាំងអស់ ត្រូវយកឱកាសដែលរាជរដ្ឋាភិបាលបានផ្តល់ជូនស្មើៗ គ្នា នេះ បញ្ចេញអស់ពីសមត្ថភាព ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលរបស់កម្ពុជាម្នាក់ប្រកបដោយគុណភាព។

គួរជម្រាបថា ការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ របស់ ក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តទៅមានរយៈពេល ៤ ថ្ងៃ ជាប់គ្នា គឺ ចាប់ពីថ្ងៃទី ២ ដល់ទី ៥ ខែឧសភា ឆ្នាំ ២០២៤ មណ្ឌលប្រឡងស្ថិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាលាភូមិន្ទរដ្ឋបាល៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


