សន្តិសុខសង្គម
១សប្ដាហ៍នគរបាលឃាត់ខ្លួនមនុស្ស៤៦៧នាក់ ពាក់ព័ន្ធនឹងបទល្មើសនានា
ប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងល្បែងស៊ីសងត្រូវបានកម្លាំងនគរបាលជាតិទូទាំងប្រទេសអនុវត្តយ៉ាងសកម្ម។ ជាក់ស្ដែងក្នុងសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសទូទាំងប្រទេសសរុបចំនួន៤៦៧នាក់។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យសរុបដែលសមត្ថកិច្ចនគរបាលជាតិ ចាប់ពីអគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ឃាត់ខ្លួនបាននោះ មាន២៥៩នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន១០៧ករណី ៩៣នាក់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទូទៅ៥៧ករណី ៨៥នាក់ពាក់ព័ន្ធករណីក្មេងទំនើង និង៣០នាក់ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់។
ការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន គឺជាកិច្ចការអាទិភាពមួយ ក្នុងចំណោមកញ្ចប់ការងារអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនការយកចិត្តទុកដាក់អនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ខណៈរាជរដ្ឋាភិបាលក៏បាននិងកំពុងអនុវត្តយ៉ាងសកម្មដូចគ្នាដែរនូវយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយជាលទ្ធផលគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ មានមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រចំនួន ៥៦ ៤៤៥ នាក់ ក្នុងនោះវិជ្ជមានចំនួន៧៦នាក់ និងត្រូវបានបណ្តេញចេញពីក្របខណ្ឌ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


