ព័ត៌មានជាតិ
ក្រសួងការងារ ប្រាប់សមាជិក ប.ស.ស ប្រុងប្រយ័ត្នចំពោះជនអនាមិកឆបោកឱ្យបង់លុយវិភាគទាន តាម QR Code
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងដល់សមាជិក ប.ស.ស. និងសាធារណៈជនឱ្យប្រុងប្រយ័ត្នចំពោះករណីជនអនាមិកទាក់ទងទៅតាមគណនីតេឡេក្រាមឱ្យបង់វិភាគទានតាមរយៈ QR Code ដែលជាគណនីក្លែងក្លាយ។
ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់សមាជិក ប.ស.ស. និងសាធារណជន បែបនេះ គឺបន្ទាប់ពីក្នុងពេលថ្មីៗនេះ មានជនអនាមិកបានបន្លំខ្លួនជាមន្ត្រី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាល ជ្ជាជីវៈ ដោយប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស. ទាក់ទងទៅកាន់សមាជិកដោយផ្ទាល់ ដែលបានភ្ជាប់លេខគណនីធនាគារក្លែងក្លាយរបស់ ប.ស.ស. និង QR Code ផ្ទេរប្រាក់ក្លែងក្លាយ ដែលនាំឱ្យមានការភាន់ច្រឡំ និងធ្វើឱ្យខាតបង់ថវិការបស់សមាជិក ប.ស.ស. ដែលត្រូវបង់ភាគទានរបបសន្តិសុខសង្គមមកក្រសួង។

ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនពលរដ្ឋថា ក្រៅពីការផ្តល់ព័ត៌មានតាមរយៈ ប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬ Facebook Page ឬ Telegram ផ្លូវការ https://t.me/nssfcambodia_Chat ទៅកាន់សមាជិក និងសាធារណៈជន ក្រសួងមិនមានគោលការណ៍ឱ្យមន្ត្រី ប.ស.ស. ផ្សព្វផ្សាយ លេខគណនីធនាគារផ្ទាល់ខ្លួនទៅសមាជិក ប.ស.ស. នោះទេ។
សេចក្ដីជូនដំណឹងបន្ថែមថា សម្រាប់ការបង់ភាគទាន ប.ស.ស. ដាច់ខាត មិនមានការប្រើប្រាស់ QR Code ដើម្បីផ្ទេរប្រាក់ចូលមកលេខគណនី ប.ស.ស. នោះឡើយ។ ចំពោះការបង់ភាគទាន ត្រូវធ្វើឡើងតាមរយៈ App ផ្លូវការរបស់ធនាគារដៃគូ ដោយចូលទៅមីនុយ (Menu) ទូទាត់ រួចធ្វើការបង់ប្រាក់សេវាសាធារណៈដែលមាននិមិត្តសញ្ញា ប.ស.ស. ឬត្រូវបង់ចូលគណនីធនាគាររបស់ ប.ស.ស. ដោយផ្ទាល់នៅតាមទីស្នាក់ការធនាគារដៃគូ។ ក្នុងករណីមានការសង្ស័យណាមួយ ឬសួរនាំព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ប្រព័ន្ធ Hotline លេខ ២៨៦ ឬ ១២៩៧ ឬ Facebook Page 11 Telegram ផ្លូវការ https://t.me/nssfcambodia Chat៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


