សន្តិសុខសង្គម
បុរស២នាក់ផ្សេងគ្នា ខឹងប្រពន្ធប៉ងធ្វើអត្តឃាត ក្នុងពេលតែមួយ
ភ្នំពេញ ៖ បុរស២នាក់ផ្សេងគ្នា សុទ្ធតែចិត្តខ្លាំងដូចគ្នា ក្រោយពីផ្ទុះជម្លោះជាមួយប្រពន្ធ តូចចិត្តខ្លួនឯង យកកន្ត្រៃ កូនកាំបិត ចាក់.ក ចាក់ពោះ ប៉ុនប៉ងសម្លាប់ខ្លួនដូចគ្នា ក្នុងពេលតែមួយ កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ កើតឡើងនៅតាមផ្លូវបេតុងក្រុម៤ ភូមិព្រៃព្រីងជើង២ និងមួយករណីទៀត នៅមុខចាយតិយ្យ ក្នុងវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណីទី១ ជនរងគ្រោះមានឈ្មោះ សុខ ចាន់ដារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន) មុខរបររត់ម៉ូតូកង់បី ស្នាក់នៅជាមួយបងប្រុស ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ បើតាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកម៉ូតូកង់បី ពណ៌លឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-5149 ដឹកប្រពន្ធ បើកតាមផ្លូវបេតុងពីលិចទៅកើតសុខៗ ស្រាប់តែផ្ទុះជម្លោះជាមួយប្រពន្ធ ដោយខឹងប្រពន្ធដៀលត្មះ តូចចិត្តខ្លួនឯង យកកន្ត្រៃចាក់.ក ចាក់ដៃ ពោះខ្លួនឯង ឈាមហូរស្រោចខ្លួន បង្កឱ្យភ្ញាក់ផ្អើល ប្រពន្ធរត់គេចទៅបាត់ ជនរងគ្រោះទុកម៉ូតូកង់បីចោល ដើរទៅផ្ទះក្បែរនោះបាត់ ធ្វើឱ្យបងប្អូនហួសចិត្ត លួងនាំទៅពេទ្យ។

ករណីទី២ ដែលកើតឡើងដំណាលគ្នាដែរនោះ ជនរងគ្រោះ មានឈ្មោះ ពុធ សីហា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅក្រុងដូនកែវ ខេត្តតាកែវ។ ជនរងគ្រោះទី២នេះ កន្លងមកធ្លាប់ប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនម្តងហើយ តែបងប្អូនជួយទាន់ ស្រាប់តែនៅរសៀលថ្ងៃនេះ ជនរងគ្រោះផ្ទុះជម្លោះជាមួយប្រពន្ធ ខឹងប្រពន្ធ បងប្អូនស្តីបន្ទោស រឿងមិនខំប្រឹងធ្វើការងារ កន្លង ទាញម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JI-4463 ជិះចូលទៅក្នុងបរិវេណវត្តជម្ពូវ័ន ចូលដល់ឈាបនដ្ឋាន ទាញកូនកាំបិតចុងស្រួច ចាក់ពោះខ្លួនឯង ច្រើនកាំបិត ប៉ុនប៉ងសម្លាប់ខ្លួន តែមិនស្លាប់ ឈាមហូរស្រោច ផ្អើលកម្មករសំណង់ ព្រះសង្ឃ ហើយត្រូវបានបងប្អូនទៅដល់ ដឹកតាមម៉ូតូកង់បី យកទៅគ្លីនិកឡាំប៊ុនថន។
ករណីចាក់ខ្លួនឯង ប៉ុនប៉ងសម្លាប់ ២ករណីផ្សេងគ្នា ក្នុងពេលតែមួយ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដូចគ្នា ជនរងគ្រោះទាំង២នាក់ រងរបួសធ្ងន់ដូចគ្នា បងប្អូនយកទៅពេទ្យដោយខ្លួនឯង៕
ដោយ ៖ សុខា

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


