Connect with us

ព័ត៌មានអន្ដរជាតិ

ចង់ប្លែកពីគេ នារីម្នាក់ឡើងទៅដេកក្នុងថតដាក់អីវ៉ាន់យន្តហោះ អាមេរិក ផ្អើលអ្នកដំណើរឈូឈរ

បានផុស

នៅ

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើវេទិកា TikTok ដែលមានអ្នកចូលមើលចំនួន ៥.១ លានដង ស្ត្រីម្នាក់ដេកនៅក្នុងថតសម្រាប់ដាក់អីវ៉ាន់ពីលើ ខណៈពេលដែលអ្នកដំណើរផ្សេងទៀតអង្គុយច្របូកច្របល់ខាងក្រោម យោងទៅតាមលេខកៅអីដែលបានកំណត់របស់ពួកគេរៀងខ្លួន។

យោងតាមគេហទំព័រ The Mirror កាលពីថ្ងៃទី ០៩ ខែឧសភា បានបង្ហាញឃ្លិប បើទោះបីជាវាមិនច្បាស់ថា តើស្ត្រីនេះជាអ្នកដំណើរ ឬជាអ្នកបម្រើការលើយន្តហោះ ដោយគ្រាន់តែមើលវីដេអូក៏ដោយ ប៉ុន្តែអ្នកអត្ថាធិប្បាយជាច្រើនបាននិយាយថា ពួកគេបានឃើញនាវិកលើយន្តហោះប្រើវិធីស្រដៀងគ្នាក្នុងការសម្រាកលើជើងហោះហើររយៈពេលវែង។ អ្នកប្រើប្រាស់ TikTok ម្នាក់ គ្រាន់តែដាក់ចំណងជើងវីដេអូខ្លីៗថា “Southwest Airlines គឺលេងវិធីសាហាវៗ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ងាកទៅកាន់វីដេអូ រយៈពេល៩ វិនាទី របស់ស្រ្តីប្លែកមុខម្នាក់ដែលឡើងទៅកាន់កន្លែងផ្ទុកឥវ៉ាន់ អ្នកប្រើប្រាស់ម្នាក់បាន បញ្ចេញមតិថា “តើនាងឡើងទៅទីនោះដោយរបៀបណា? នាងគ្រាន់តែសម្រាក” ស្របពេលដែល អ្នក​ប្រើ TikTok ម្នាក់​ទៀត​បាន​និយាយ​លេង​សើច​ថា “Southwest Airlines អនុញ្ញាតឲ្យអតិថិជន​ជ្រើសរើស​កន្លែង​អង្គុយ​ផ្ទាល់​ខ្លួនបានឬយ៉ាងណា? វា​មើល​ទៅ​មាន​ផាសុកភាព​ជាង​កៅអី​ពិតដែលអង្គុយទៅទៀត។”

ទោះយ៉ាងណាក៏ដោយ ទាំង​ស្ត្រី និង​ក្រុមហ៊ុន​អាកាសចរណ៍​មិន​បាន​ឆ្លើយ​តប​នឹង​វីដេអូ​ដែល​កំពុងផ្ទុះលើបណ្ដាញអ៉ិនធើណេតនៅ​ឡើយ​ទេ។ គួរ​ឲ្យចាប់​អារម្មណ៍ជាងនេះ​ ឧប្បត្តិហេតុនៅលើជើងហោះហើរដែលបានរៀបរាប់ខាងលើមិនមែនជាលើកទីមួយទេ។ នៅក្នុងឆ្នាំ ២០១៩ អ្នកដំណើរនៅលើជើងហោះហើរ Southwest Airlines ពី Nashville ទៅកាន់ Philadelphia មានការភ្ញាក់ផ្អើលនៅពេលឃើញអ្នកបម្រើលើយន្តហោះម្នាក់ឡើងចូលទៅក្នុងកន្លែងដាក់ឥវ៉ាន់ខាងលើ ពេលពួកគេឡើងយន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍បានពណ៌នាសកម្មភាពចម្លែកនេះថាជារឿងកំប្លែង ហើយអ្នកបម្រើការលើយន្តហោះនេះត្រូវបានគេនិយាយថា បានលោតចុះពីកន្លែងផ្ទុកឥវ៉ាន់​ បន្ទាប់ពីរយៈពេល ១០ នាទី ទើបបំពេញមុខងារបន្តធម្មតា។

ចេញសេចក្តីថ្លែងការណ៍នៅពេលនោះ ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines បាននិយាយថា “បុគ្គលិក Southwest ត្រូវបានគេស្គាល់ដោយសារភាពកំប្លុកកំប្លែង និងបុគ្គលិកលក្ខណៈប្លែកពីគេ។ ក្នុងករណីនេះ អ្នកបម្រើការលើយន្តហោះរបស់យើងម្នាក់កំពុងព្យាយាមបង្កើតពេលវេលានៃការរីករាយជាមួយអ្នកដំណើរក្នុងអំឡុងពេលដំណើរការឡើងយន្តហោះ។ ជាការពិតណាស់ នេះមិនមែនជានីតិវិធីធម្មតារបស់យើងទេ ហើយសុវត្ថិភាពគឺតែងតែជាអាទិភាពកំពូលសម្រាប់ក្រុម Southwest Airlines”៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កូនក្រមុំចិន យំក្នុងថ្ងៃមង្គល ក្រោយបានថតរូបជាមួយឪពុកម្តាយ ដែលលែងលះជាង២០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម