Connect with us

ព័ត៌មានអន្ដរជាតិ

កូនក្រមុំចិន យំក្នុងថ្ងៃមង្គល ក្រោយបានថតរូបជាមួយឪពុកម្តាយ ដែលលែងលះជាង២០ឆ្នាំ

បានផុស

នៅ

គេហទំព័រ ETtoday បានរាយការណ៍នៅថ្ងៃនេះដែរថា កូនក្រមុំជនជាតិចិនម្នាក់ដោយសារតែនាងទប់ទឹកភ្នែកមិនបានក្នុងថ្ងៃមង្គលការរបស់ខ្លួន បានទ្រហោយំ ក្រោយថតរូបជុំគ្រួសារលើកដំបូងដោយសារតែឪពុកម្ដាយលែងលះគ្នាអស់រយៈពេល ២០ ឆ្នាំ ។

​បើ​តាម​របាយការណ៍​បញ្ជាក់ពីប្រភពដដែលបានបញ្ចាក់ដែរថា កូនក្រមុំម្នាក់មកពីខេត្ត Chongqing ប្រទេសចិន បានថតរូបជាមួយឪពុកម្តាយរបស់នាង ដែលបានលែងលះគ្នាអស់រយៈពេល២០ ឆ្នាំ ខណៈពេលដែលអ្នកថតរូបបានចុចបិទ កូនក្រមុំស្រាប់តែស្រក់ទឹកភ្នែកភ្លាមៗ។ នាពេលនោះហើយដែលម្ដាយឪពុកកូនក្រមុំ ប្រញាប់​ទៅ​ជួយ​ជូត​ទឹកភ្នែកឲ្យកូនស្រីរបស់ខ្លួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើយ៉ាងណាក៏ដោយ ស្ថិតក្នុងថ្ងៃដ៏ពិសេសមួយនេះ ម្តាយកូនក្រមុំបានឱបកូនស្រីយ៉ាងតឹងណែន ម្តាយនិងកូនស្រីអង្គុយក្បែរគ្នា ខណៈដែលបុរសជាឪពុករបស់កូនក្រមុំឈរនៅពីក្រោយម្តាយ។ វាក៏ជារូបថតគ្រួសារដែលកូនក្រមុំទន្ទឹងរង់ចាំជាង២០ឆ្នាំ ហើយ​នៅពេលថតរូបជាមួយឪពុក ភ្នែករបស់នាងពោរពេញដោយទឹកភ្នែក និងពោរពេញដោយក្តីរំភើបព្រមទាំងស្នាមញញឹមរីករាយ សឹងមិនជឿថា​ នាងនៅមានថ្ងៃនេះម​កដល់ដូចគេឯងដែរ។

យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវរបស់កូនក្រមុំនៅខេត្ត Chongqing ត្រូវគេលើកមកបង្ហោះលើប្រព័ន្ធ​អ៊ីនធឺណិត មហាជនជាច្រើនបានសម្ដែងការរីករាយជាមួយនាង និង​រំជួល​ចិត្ត​យ៉ាងខ្លាំង។ ក្នុងនោះផងដែរ មនុស្ស​ជា​ច្រើនសុទ្ធតែបញ្ចេញមតិដូចៗគ្នាថា ​ពួកគេយល់​ពី​អារម្មណ៍​កូនក្រមុំច្បាស់ណាស់ ហើយបន្ទាប់ពីរង់ចាំរយៈពេល២០ ឆ្នាំ សម្រាប់ពេលនេះបានជួបអ្នកណាទប់ទឹកភ្នែកជាប់។

លើសពីនេះថែមទៀត មនុស្សជាច្រើនមិនយល់ថា​​ កុមារមកពីគ្រួសារលែងលះគ្នា ពិតជាត្រូវការរូបថតគ្រួសារហើយគ្មានអ្នកណាម្នាក់ចង់ជួបរឿងរ៉ាវឈឺចាប់ក្នុងជីវិតបែបនេះទេ។ ចំពោះមូលហេតុដែលកូនក្រមុំយំ ដោយសារតែនេះជាបំណងប្រាថ្នាតែមួយគត់ដែលនាងប៉ងមកជាយូរ នៅពេលនាងរៀបការ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖McDonald’s នៅ វៀតណាម សុំទោសពាក្យស្លោក ចំអកឲ្យបុរសចិនលោតទឹកស្លាប់ ក្រោយអតិថិជន​ធ្វើពហិការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម