ព័ត៌មានជាតិ
សម្តេចធិបតី៖ ដើម្បីកសាងមូលធនមនុស្ស កត្តាសុខភាព និងចំណេះដឹង គឺជាកិច្ចការសំខាន់
ដើម្បីកសាងមូលធនមនុស្សឱ្យបានរឹងមាំ កត្តាសុខភាព និងចំណេះដឹង គឺជាកិច្ចការសំខាន់ និងចាំបាច់បំផុតដែលត្រូវ យកចិត្តទុកដាក់ និងត្រូវតែគិតគូមុនគេ។ នេះជាការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អញ្ជើញប្រកាសដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណ ដែលបន្តពីយុទ្ធសាស្ត្រចតុកោណ ធានធានមនុស្សនៅតែជាគន្លឹះអាទិភាពទី១។ សម្ដេចធិបតី ថ្លែងដូច្នេះយ៉ាងថា៖ «ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀត មូលធនមនុស្ស គឺជាគន្លឹះអាទិភាពសម្រាប់ការសាងប្រទេសរបស់យើង ព្រោះមនុស្សកំណត់ប្រទេស មនុស្សជាដង្ហើម គឺជាអ្នកអនុវត្តប្រតិបត្តិក្នុងការជំរុញសេដ្ឋកិច្ច ថែទាំវប្បធម៌ ថែទាំប្រពៃណី និងអត្តសញ្ញាណជាតិ។ ចឹងដើម្បីកសាងមូលធនមនុស្ស សុខភាព និងចំណេះដឹង ជាកិច្ចការសំខាន់»។
បើតាមការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី គោលដៅក្នុងការកសាងសុខភាព គឺជាការធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានការថែទាំសុខភាពពីសេវាសុខាភិបាលដែលមានគុណភាព តម្លៃសមរម្យ។ សម្ដេចធិបតី លើកឡើងថា គោលដៅ៣ ដែលយើងចង់បាន គឺគុណភាព លទ្ធភាពទទួលបានសេវាសុខាភិបាល និងតម្លៃសមរម្យ។
សម្ដេចធិបតី ថា នេះគឺជាគោលដៅចាំបាច់ក្នុងការពង្រឹងធនធានមនុស្ស ពង្រឹងមូលធនមនុស្ស ដោយផ្ដោតជាសំខាន់លើសុខភាពជាចម្បង ដោយការកសាងសេវាសុខភាព ដែលមានគុណភាព រុញឱ្យដល់មូលដ្ឋាន ហើយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពនៅក្នុងការទទួលបានដោយមានចីរភាព។ សម្ដេចធិបតី បានបន្ថែមថា ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល រៀបចំឱ្យមានផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាពេលនេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


