ព័ត៌មានជាតិ
ពលរដ្ឋក្នុងស្រុកទឹកឈូ បង្ហាញការសប្បាយចិត្តបន្ទាប់ពីបានឃើញផ្លូវបេតុងក្នុងភូមិលេចចេញជារូបរាង
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវមួយខ្សែក្នុងស្រុកទឹកឈូ ពីចំណុចស្ពានក្បាលរមាស តភ្ជាប់ទៅផ្លូវជាតិលេខ៣ ត្រង់ចំណុចចក្រីទីង ខេត្តកំពត បានបង្ហាញក្តីត្រេកអរយ៉ាងខ្លាំង ក្រោយពេលឃើញផ្លូវបេតុងលេចចេញជារូបរាងជាបណ្តើរៗ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងការប្រកបមុខរបររកស៊ីប្រចាំថ្ងៃ។ ពួកគាត់ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល អាជ្ញាធរ និងជំនាញគ្រប់លំដាប់ថ្នាក់ផងដែរ។

អ្នកធ្វើដំណើរឆ្លងកាត់ និងពលរដ្ឋរស់នៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញទឹកចិត្តត្រេកអរយ៉ាងខ្លាំង ពេលឃើញផ្លូវមុខផ្ទះរបស់ខ្លួនត្រូវបានស្ថាបនាជាផ្លូវបេតុងរួចរាល់ និងកន្លែងផ្សេងទៀតកំពុងពន្លឿនការស្ថាបនាបន្ត។ ពួកគេបានបញ្ជាក់ថា ផ្លូវនេះពីមុនជាផ្លូវលំ ហើយក្រោយៗមកទៀតធ្វើជាផ្លូវក្រាលក្រួសក្រហម ខែប្រាំងដីហុយ ខែវស្សាបែកភក់ រអិល ពិបាកធ្វើដំណើរ ក្មេងៗសិស្សសាលាមិនសូវមានសម្លៀកបំពាក់ស្អាតបាតសមរម្យទេ។ ឥឡូវនេះបានអាជ្ញាធរធ្វើជាផ្លូវបេតុង លែងពិបាកទៀតហើយ ការធ្វើដំណើរ និងការលក់ដូររកស៊ីប្រចាំថ្ងៃកាន់តែមានភាពល្អប្រសើរ ពិសេសអាចទាក់ទាញទេចរមកលេងភ្នំឈ្ងោក និងភ្នំសិដាឱន(ភ្នំក្បាលរមាស)កាន់តែច្រើន។ ពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ ពិសេសអាជ្ញាធរស្រុកទឹកឈូក ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងបានផ្តល់ផ្លូវល្អសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។

លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានប្រាប់ឲ្យដឹងថា ផ្លូវពីក្បាលរមាសទៅចក្រីទីងមានប្រវែង ១១ ៣៤៥ ម៉ែត្រ ទទួលស្ថាបនាដោយក្រុមហ៊ុនបន្ទាយស្រី។ ផ្លូវនេះធ្វើពីបេតុងចេញពីក្បាលរមាសប្រវែង ៦ ២៤៣ ម៉ែត្រ និងផ្លូវកៅស៊ូ DBST= ៥ ១០២ ម៉ែត្រ នាបច្ចុប្បន្ននេះលទ្ធផលនៃការសាងសង់សម្រេចបានរង្វង់៤២% ដោយក្រុមការងារកំពុងសម្រុកធ្វើកំណាត់ផ្លូវបេតុងឲ្យហើយមុន។

លោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានបញ្ជាក់ឱ្យដឹងថា ផ្លូវមួយខ្សែនេះវាបានបម្រើផលប្រយោជន៍ឲ្យការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាកសិផលបងប្អូនប្រជាពលរដ្ឋផង និងជាផ្លូវតភ្ជាប់តំបន់ទេសចរណ៍របស់ស្រុកទឹកឈូផង។
លោកក៏បានថ្លែងអំណរគុណដល់ គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជបនីយកម្មកសិកម្ម ហៅកាត់ថា សម្បត្តិ(SAAMBAT) បានផ្តល់ផ្លូវ១ខ្សែនេះ និងផ្លូវជាច្រើនខ្សែទៀត នៅក្នុងស្រុកទឹកឈូទាំងមូល ដែលជួយជំរុញដល់ជីវភាពរបស់ពលរដ្ឋ ក៏ដូចជាលើកកម្ពស់ដល់វិស័យទេចរណ៍របស់ស្រុក ក៏ដូចជាខេត្តកំពតផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


