ព័ត៌មានជាតិ
ការផ្លាស់ប្ដូររថយន្តដឹកកម្មករស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព ជាការគិតគូរប្រយោជន៍ទាំងសម្រាប់កម្មករ និងអ្នកប្រកបរបរដឹកជញ្ជូន
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្លាស់ប្ដូររថយន្តដឹកកម្មករ-និយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព គឺជាការគិតគូរ ដែលរាជរដ្ឋាភិបាល នឹងជួយទៅដល់កម្មករ ឱ្យធ្វើដំណើរប្រកបដោយផាសុកភាព និងស្របតាមបទដ្ឋានបច្ចេកទេស ហើយអ្នកប្រកបរបរដឹកជញ្ជូន ក៏នឹងមិនប៉ះពាល់ដល់ចំណូលរបស់ខ្លួនផងដែរ។

ការបញ្ជាក់យ៉ាងដូចនេះ ក្នុងពេល លោករដ្ឋមន្ត្រី បានអញ្ជើញបើកសិក្ខាសាលានៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ ស្តីពី “ការជំរុញការផ្លាស់ប្ដូររថយន្តដឹកកម្មករ-និយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព” ដែលបានរៀបចំឡើងនាសណ្ឋាគារភ្នំពេញ ដោយមានភាគីពាក់ព័ន្ធចូលរួមប្រមាណ ៥០០ នាក់។
ក្រៅពីការបញ្ជាក់លើសារៈសំខាន់ នៃការផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរសម្រាប់កម្មករ លោករដ្ឋមន្ត្រី បានស្នើឱ្យអង្គសិក្ខាសាលាប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានទាំងកម្មករ-និយោជិត និយោជក អ្នកប្រកបរបរដឹកជញ្ជូន និងអង្គការដៃគូ ដើម្បីធានាការផ្លាស់ប្ដូរមួយដែលគ្រប់ភាគីទទួលយកបាន និងពេញចិត្ត ព្រោះថា មានតែធាតុចូល ដែលឈរលើស្មារតីជាក់ស្តែងនិយម មិនប៉ះពាល់ដល់ភាគីណាមួយប៉ុណ្ណោះទេ ទើបធ្វើឱ្យការផ្លាស់ប្តូររថយន្តដឹកកម្មករ-និយោជិត ប្រកបដោយបទដ្ឋានបច្ចេកទេស និងផាសុកភាពនេះ ទទួលបានជោគជ័យ។

សូមរំលឹកថា ការផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរសមរម្យនេះ គឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ ១០ ចំណុច ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។ ដើម្បីសម្រេចអនុសាសន៍នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិសន្តិសុខសង្គម បានរៀបចំការពិភាក្សាជាមួយភាគីពាក់ព័ន្ធចំនួន ៦ លើក រួចមកហើយ បើគិតត្រឹមថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ នេះ។
ជាមួយនឹងសិក្ខាសាលា ដែលមានទាំងកម្មករ និងសហជីពចូលរួម លោករដ្ឋមន្ត្រី បានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិតជាបានគិតគូរគ្រប់ជ្រុងជ្រោយ ចំពោះកម្មករ-និយោជិត មិនត្រឹមតែពេលកំពុងធ្វើការ ឬពេលមានបញ្ហាសុខភាពនោះទេ សូម្បីតែពេលកម្មករ-និយោជិត ធ្វើដំណើរ ក៏ជាក្តីកង្វល់ ដែលរាជរដ្ឋាភិបាលកំពុងផ្តោតយកចិត្តទុកដាក់ខ្លាំងផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


