Connect with us

ជីវិតកម្សាន្ដ

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

បានផុស

នៅ

ក្រោយពិធីសម្ពោធ MV បទ«ទេវរាជ» រំលងបានមួយថ្ងៃ អ្នកនាង ទេព បូព្រឹក្ស បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ដាក់បទចម្រៀងដែលចំណាយទុន និងកម្លាំងមនុស្សច្រើនក្នុងការផលិតមួយនេះ ចូលរួមប្រកួតប្រជែង Award នៅក្រៅប្រទេស និងស្នើឱ្យអ្នកទស្សនាបទនេះ ងាកមកទស្សនាតាមរយៈ YouTube វិញ ដើម្បីបន្ថែម Views ឱ្យបានច្រើន។នេះបើតាមការបញ្ជាក់ឱ្យដឹងពីហ្វេសប៊ុកផេក របស់តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ នៅរសៀលថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេររបស់ម្ចាស់បទ « ទេវរាជ » បញ្ជាក់ថា ចំពោះការសម្រេចនេះ ខ្លួននឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ទោះជាមិនដឹងថានឹងមានលទ្ធផលបែបណាក៏ដោយ។ តារាចម្រៀងរូបនេះ បន្ថែមទៀតថា “គួរតែសាកល្បង ឈ្នះក៏យើងចំណេញ ទោះចាញ់ក៏យើងមិនខាត ព្រោះគោលដៅមួយយ៉ាងហោចណាស់ក៏អាចបង្ហាញនៅលើ Screen ពីស្នាដៃល្អឯកមួយរបស់យើងដែលផ្តល់ផលចំណេញផ្សេងទៀតតាមរយៈអត្តសញ្ញាណ”។

គួរជម្រាបថា បទ«ទេវរាជ» គឺជាស្នាដៃនិពន្ធរបស់លោក ងួន ចាន់ដេវីត (G-Devith) ឆ្លុះបញ្ជាំងពីវប្បធម៌ អរិយធម៌ និងការកកើតនៃនគរខ្មែរ បង្ហាញដល់ទៅ ៣សម័យកាល ដែលច្រៀងដោយអ្នកនាង ទេព បូព្រឹក្ស។ MV បទនេះ ក៏ទទួលបានការគាំទ្រដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងសហការរៀបចំទីតាំងដោយអជ្ញាធរអប្សរាផ្ទាល់ ក្នុងការផលិត ហើយត្រូវបានសម្ពោធខ្នាតធំ កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។

បើតាមប្រភពដដែល បញ្ជាក់ទៀតថា សម្រាប់អ្នកដែលមិនបានចូលរួមទស្សនាផ្ទាល់ ក្នុងព្រឹត្តិការណ៍វប្បធម៌មួយកាលពីថ្ងៃអាទិត្យនោះ អាចរង់ចាំទស្សនាការចាក់ផ្សាយកម្មវិធីនេះពីដើមរហូតដល់ចប់ នៅម៉ោង ៧ល្ងាច ថ្ងៃសុក្រ ទី៣១ ខែឧសភា ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម