ជីវិតកម្សាន្ដ
ហត់ម៉េស! ទេព បូព្រឹក្ស ប្រាប់ស្វាមីចេញ ១បទស្អែក ក្រោយមានអ្នកតែងទាស់នឹងខ្លួន សូម្បីស្លាកលេខឡាន
ថ្មីចែស! រងការរិះគន់រឿងពាំនាំសិល្បៈវប្បធម៌ខ្មែរ មកបង្ហាញលើឆាកសម័យមិនទាន់កន្លងទៅប៉ុន្មានថ្ងៃផង ឥឡូវនេះ ទេព បូព្រឹក្ស និង G-Devith មានអ្នករិះគន់ពាក់ព័ន្ធនឹងស្លាកលេខឡាន GD.X.TBP ដោយតិះតៀនថា មានតែតួអក្សរ មិនមានតួលេខភ្ជាប់ជាមួយ ព្រមទាំងវាយតម្លៃទាំងស្រពិចស្រពិលថា តម្លៃលើសពីតម្លៃរថយន្តថែមទៀត។
ជួបរឿងហួសចិត្តមិនចប់មិនហើយបែបនេះ ទេព បូព្រឹក្ស ប្រាប់ G-Devith ឱ្យចេញចម្រៀងមួយបទ ដើម្បីឆ្លើយតបនឹងមតិយោបល់ និងការរិះគន់ដែលបានកើតឡើងមិនចប់។

នេះមិនមែនជាលើកដំបូងទេដែល G-Devith និង ទេព បូព្រឹក្ស ប្រឈមមុខនឹងការរិះគន់មិនសមហេតុផល។ កន្លងមក តារាទាំងពីរដួងនេះ តែងតែមានអ្នកចូលមកវាយប្រហារដោយប្រើពាក្យមិនសមរម្យ ឬចែកចាយព័ត៌មានឱ្យយល់ខុស។ ប៉ុន្តែទោះបីជាមានសកម្មភាពបែបនេះ ក៏ទាំងពីរមានវិធីឆ្លើយតបដោយប្រកបដោយប្រសិទ្ធ និងមិនធ្លាប់បោះបង់គោលដៅរបស់ខ្លួននោះដែរ។
ប៉ុន្មានខែមុន G-Devith ក៏ទើបតែរងការរិះគន់មិនសមហេតុផលមួយ ដែលពាក់ព័ន្ធនឹងរូបភាពផ្សាយពាណិជ្ជកម្មលើកំណាត់ផ្លូវ ដែលមានមនុស្សទូទៅឆ្លងកាត់។ មតិខ្លះលើកឡើងថា ផ្ទាំងផ្សព្វផ្សាយរូប G-Devith ដែលលាតសន្ធឹងលើផ្លូវ មិនសមរម្យទេ ពិសេសចំពោះព្រះសង្ឃដែលនិមន្តកាត់ ដោយទុកថា “ជិះក្រោមជើង G-Devith”។ តែទោះយ៉ាងណា អ្នកសិល្បៈ និងសាធារណជនផ្សេងទៀត យល់ថា មិនទាស់ខុសឡើយ ព្រោះនោះគ្រាន់តែជារូបភាពផ្សព្វផ្សាយ និងខ្លះចោទសួរថា បើប្រកាន់រូបមនុស្សលើផ្ទាំងផ្សព្វផ្សាយ ក៏គួរប្រកាន់អាគារជាន់លើក្រោម ឬស្ពានដែរ ព្រោះមានមនុស្សនៅជាក់ស្តែង និងសូម្បីតែបន្ទប់ទឹក។
ដោយឡែក ករណីនេះស្លាកលេខលើកនេះវិញ ក៏មានអ្នកចេញមុខមកបញ្ជាក់ទៅកាន់បុគ្គលដែលមិនច្បាស់ពីភាពត្រឹមត្រូវនៃស្លាកលេខខាងលើ ដូច្នេះថា “ស្លាកលេខនេះអាចដាក់បានដោយស្របច្បាប់ ព្រោះវាជាប្រភេទស្លាកលេខដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន”។
ម្ចាស់គណនីដដែល គូសបញ្ជាក់ទៀតថា “ស្លាកលេខប្រភេទនេះជាស្លាកលេខផ្ទាល់ខ្លួន (កម្ពុជា) ដែលអនុញ្ញាតឱ្យម្ចាស់រថយន្តអាចដេញថ្លៃ ឬជ្រើសរើសលេខ និង អក្សរដែលខ្លួនពេញចិត្ត ដោយគោរពតាមលក្ខខណ្ឌ និងបទប្បញ្ញត្តិដែលក្រសួងបានកំណត់ Right Now ម៉ូតូក៏អាចដាក់ស្លាកលេខបែបនេះបានដែរ”។

រឿងរ៉ាវនេះ មតិខ្លះក៏បានបង្ហាញការហួសចិត្ត ចំពោះការវាយតម្លៃខុស និងមតិយោបល់មិនសមទំនងដែលត្រូវបានចែកចាយក្នុងបណ្តាញសង្គម។ តែយ៉ាងណា ករណីនេះក៏ឆ្លុះបញ្ចាំងថា ទោះបីជាការរិះគន់មិនចប់ ក៏ស្វាមីភរិយាមួយគូនេះ រឹងមាំជំនះ ហើយនៅតែបន្តបេសកកម្មលើកស្ទួយសិល្បៈ និងការច្នៃប្រឌិតទៅមុខជានិច្ច៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


