Connect with us

កីឡា

ចាប់ខ្លួនមនុស្ស៣នាក់ ខណៈរកឃើញមឈូស៥​នៅក្បែរប៉ម Eiffel Towe​r មុនអូឡាំពិក

បានផុស

នៅ

អាជ្ញា​ធរ​បារាំង​​បាន​ចាប់​ខ្លួន​មនុស្ស៣នាក់​​កាលពីថ្ងៃចន្ទ បន្ទាប់ពីការរកឃើញមឈូសនៅជិតប៉ម Eiffel កាលពីថ្ងៃសៅរ៍។ មឈូសទទេចំនួន៥ ដែលរុំដោយទង់ជាតិបារាំងជាមួយនឹងការសរសេរថា “ទាហានបារាំងមកពីអ៊ុយក្រែន” ត្រូវបានរកឃើញ ដែលជំរុញឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័ស និងការចាប់ខ្លួនជាបន្តបន្ទាប់។

បុគ្គល៣នាក់ដែលមានអាយុក្រោម៣០ឆ្នាំ និងមកពីប្រទេសប៊ុលហ្គារី អាល្លឺម៉ង់ និងអ៊ុយក្រែន កំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទហឹង្សាដោយគិតទុកជាមុន បន្ទាប់ពីបានបន្សល់ទុកមឈូសទទេចំនួន៥ ដែលរុំដោយទង់ជាតិបារាំងជាមួយនឹងការសរសេរថា “ទាហានបារាំងមកពីអ៊ុយក្រែន” នៅក្បែរប៉មដែលជានិមិត្តសញ្ញារបស់ប្រទេសបារាំង Eiffel Tower។ រដ្ឋ​អាជ្ញាបានចាត់ទុកទង្វើនេះថាជាទម្រង់នៃអំពើហឹង្សាផ្លូវចិត្ត។

ហេតុផលដែលគេសង្ស័យអ្នកទាំង៣នេះ អាចជាប់ពាក់ព័ន្ធទៅនឹងការចូលរួមផ្នែកយោធាដ៏មានសក្តានុពលរបស់បារាំងនៅអ៊ុយក្រែន ខណៈ​ប្រភពការទូតបានបង្ហាញថា បារាំងកំពុងពិចារណាបញ្ជូនគ្រូបណ្តុះបណ្តាលយោធាទៅអ៊ុយក្រែន បើទោះបីជាមានការព្រួយបារម្ភពីសម្ព័ន្ធមិត្ត និងការរិះគន់ពីរុស្ស៊ីក៏ដោយ។

វាត្រូវបានគេចាត់ទុកថា ប្រទេសបារាំងស្ថិតក្នុងកម្រិតប្រកាសអាសន្នខ្ពស់បំផុតមុនថ្ងៃទី២៦ ខែកក្កដា ដល់ខែសីហា ដែលជាសញ្ញាមួយដ៏គួរឱ្យព្រួយបារម្ភ។

កាលពីថ្ងៃសុក្រ អាជ្ញាធរបារាំងបានលើកឡើងពីការចោទប្រកាន់អំពើភេរវកម្មបឋមលើជនជាប់ចោទអាយុ ១៨ ឆ្នាំម្នាក់ពីបទរៀបចំផែនការកំណត់គោលដៅអ្នកទស្សនាក្នុងការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងប៉ារីស។ វាគឺជាផែនការរារាំងដំបូងគេដែលផ្តោតលើ​ព្រឹត្តិការណ៍​កីឡា ដែលចាប់ផ្តើមក្នុងរយៈពេលប្រាំបីសប្តាហ៍ខាងមុខ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

នាយករដ្ឋមន្ត្រីថាកម្ពុជា​ធានាស្បៀងគ្រប់គ្រាន់ដល់ទាហានតែការ​គាំទ្រ​ពី​ពលរដ្ឋ​គឺជារឿងសំខាន់

ព័ត៌មានជាតិ៣២ នាទីutes មុន

ភាពចម្រូងចម្រាស់រវាងតុលាការពាណិជ្ជកម្ម និងរដ្ឋាបាលត្រាំ​បង្កភាពស្រពិចស្រពិលដល់វិនិយោគិន

ព័ត៌មានជាតិ៣៨ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី អំពាវនាវដល់ សាធារណជនចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ដើម្បីរួមចំណែកការពារជាតិមាតុភូមិ

កីឡា៥៧ នាទីutes មុន

មុន​ពេល​ចាកចេញ លោក Munoz ចាត់​ទុកក្លិប ព្រះខ័នរាជស្វាយរៀង ជា​កន្លែង​ដ៏​ត្រឹម​ត្រូវក្នុង​អាជីព​

កីឡា១ ម៉ោង មុន

លន​ បញ្ញា​ អំពាវនាវ​អ្នក​នៅ​ជិតៗ​រដ្ឋ​វ៉ាស៊ីនតោន​សូម​មក​គាំទ្រ​ក្រុម​គុនខ្មែរ​ប្រកួត​នៅ​ថ្ងៃទី៣១​ ឧសភា​

Sokha Hotels

ព័ត៌មានពេញនិយម