Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចាប់ខ្លួនជនជាតិ បារាំង មួយរូបសង្ស័យប្រមូលព័ត៌មានសម្ងាត់ផ្នែកយោធា

បានផុស

នៅ

រុស្ស៊ីបានចាប់ខ្លួនពលរដ្ឋបារាំងម្នាក់ដោយចោទប្រកាន់ពីបទប្រមូលព័ត៌មានសម្ងាត់អំពីយោធា និងមិនបានចុះឈ្មោះជាភ្នាក់ងារបរទេស ខណៈប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា ការចាប់ខ្លួននេះជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទីក្រុងមូស្គូ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី៧ ខែឧសភានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានឲ្យដឹងថា បុរសរូបនេះត្រូវបានគេសង្ស័យអស់រយៈពេលជាច្រើនឆ្នាំមកហើយពីចេតនាប្រមូលព័ត៌មាននៅក្នុងវិស័យយោធា និងសកម្មភាពបច្ចេកទេសយោធារបស់រុស្ស៊ី ។ ទីភ្នាក់ងារព័ត៌មាន TASS បានកំណត់អត្តសញ្ញាណ បុរសដែលត្រូវបានចាប់ខ្លួននោះថាឈ្មោះ Laurent Vinatier អាយុ ៤៧ ឆ្នាំ ធ្វើការជាទីប្រឹក្សានៅប្រទេសរុស្ស៊ី ។

នៅក្រោមច្បាប់របស់រុស្ស៊ីដែលប្រើដើម្បីបង្ក្រាបអ្នករិះគន់វិមានក្រឹមឡាំង អ្នកទាំងឡាយណាដែលទទួលបានការគាំទ្រពីបរទេស ឬអ្នកដែលស្ថិតនៅក្រោមឥទ្ធិពលបរទេសត្រូវតែចុះឈ្មោះជាភ្នាក់ងារបរទេស ។

ឆ្លើយតបនឹងការការចាប់ខ្លួននេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធថា លោក Vinatier មិនបានធ្វើការឲ្យរដ្ឋាភិបាលបារាំងទេ និងបន្ថែមថា ការចាប់នេះគឺជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដោយទីក្រុងមូស្គូ ។

គួរបញ្ជាក់ថា ការចាប់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទចារកម្ម និងការប្រមូលទិន្នន័យរសើបបានក្លាយទៅជារឿងញឹកញាប់ទៅហើយនៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ ។ ក្នុងនោះលោក Evan Gershkovich ជាអ្នកយកព័ត៌មានឲ្យកាសែត Wall Street Journal ក៏ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុនផងដែរ ពីបទសង្ស័យថាព្យាយាមទទួលបានអាថ៌កំបាំងយោធា និងត្រូវបានចោទប្រកាន់ពីបទចារកម្ម ដែលកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម