KPT+
ចង់ទៅប្រទេសជប៉ុន គួរដឹង ១០ ចំណុចនេះជាមុនសិន
ជប៉ុន ជាប្រទេសដែលមានការរីកចម្រើនគ្រប់វិស័យ សូម្បីតែទេសចរណ៍ក៏មានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ដែរ។ ប្រទេសនេះពិតជាស្ថានសួគ៌ក្រោមមេឃ ព្រោះថាគ្រប់កន្លែងកម្សាន្តនិងម្ហូបអាហារពិតជាពិសេសសម្រាប់ការធ្វើដំណើរកម្សាន្តរបស់យើង។ ប្រាកដមែនហើយ យើងពិតជាមិនចង់ក្លាយ អ្នកទេសចរដែលមិនដឹងអ្វីទាំងអស់និងគ្មានទិសដៅដើរទៅទីកន្លែងណានោះទេ។
ថ្ងៃនេះ Kpt Plus ណែនាំពីគន្លឹះខ្លះសម្រាប់ភាពងាយស្រួលនៅពេលទៅលេងប្រទេសជប៉ុន!
១. ធុងសំរាមមានតិចនិងនៅឆ្ងាយ

ប្រសិនយើងទៅលេងប្រទេសជប៉ុនមិនមានភាពងាយស្រួលទេក្នុងការរកធុងសំរាម។ ដើម្បីមានភាពងាយស្រួលក្នុងការដើរលេងនិងញ៉ាំអាហារតាមដងផ្លូវ យើងគួរមានថង់សម្រាប់ដាក់សំរាមរបស់ខ្លួនឯង និងនាំវាតាមខ្លួនមុននឹងរកធុងសំរាមឃើញ។
២. ជួល Wi-Fi តាមខ្លួន

បើមិនមានអ៊ិនធរណិតទេ យើងប្រាកដជាស្លាប់ជាមិនខាន។ នៅតូក្យូមានទីកន្លែងជាច្រើនដែលយើងគួរតែទៅកម្សាន្ត ប៉ុន្តែយើងប្រាកដជាពិបាក ប្រសិនបើគ្មានប្រព័ន្ធអ៊ិនធរណិតដើម្បីប្រើប្រាស់ដូចជា នៅលើរថយន្តនិងរថភ្លើងក្នុងការរកទីតាំងតាមរយៈ Google Maps។
៣. JR Pass ប្រហែលជាមិនសមនឹងអ្នកទេ

បើយើងមិនមានគម្រោងក្នុងការដើរច្រើនកន្លែងនៅប្រទេសជប៉ុនទេ JR Pass គ្រាន់តែ ជួយកាត់បន្ថយក្នុងការធ្វើដំណើរនិងការចំណាយប្រាក់របស់យើងក្នុងការធ្វើដំណើរទៅកន្លែងណាមួយតាមរយៈ JR Pass ។
៤. កាតឥណទានមានការប្រើប្រាស់ច្រើនជាការរំពឹងទុក

មនុស្សច្រើនបាននិយាយថា ប្រទេសជប៉ុនមានការប្រើប្រាស់កាតឥណទានតិចណាស់តែវាមិនមែនជាការពិតទាំងអស់ទេ។ នៅតាមហាងតូចៗនិងហាងដែលលក់តាមដងផ្លូវនៅតែទទួលសាច់ប្រាក់ យើងក៏មិនខុសពីគេដរល គឺត្រូវដាក់លុយនិងកាតឥណទានតាមខ្លួន ព្រោះថាមានហាងជាច្រើនដែលប្រើប្រាស់កាតជាជាងសាច់ប្រាក់។
៥. មិនចាំបាច់ឱ្យលុយធីប

នៅពេលប្រើប្រាស់សេវាកម្មណាមួយរួចហើយ មិនចាំបាច់ឱ្យលុយទៅដល់អ្នកបើកបរ អ្នករត់តុល។ល។ ព្រោះនៅប្រទេសនេះមិនមានទម្លាប់ឱ្យប្រាក់ទៅដល់អ្នកណាម្នាក់ដោយមិនបានធ្វើអ្វីសោះ។ ប្រសិនបើនៅតែចចេសទុកលុយនោះទៀត យើងអាចនឹងរងការស្ដីឱ្យចំពោះការមិនគោរពសិទ្ធិរបស់គេ។
៦. ហាងមួយចំនួននឹងឱ្យយើងដោះស្បែកជើងចេញ

ហាងមួយចំនួននឹងឱ្យភ្ញៀវដោះស្បែកជើងចេញ មុនចូលទៅខាងក្នុង ហើយគេនឹងយកស្បែកជើងនោះទៅរាបយ៉ាងមានរៀបរយនៅទូស្បែកជើង។ ដូច្នេះគួរតែពាក់ស្រោមជើងគ្រប់ពេល។
៧. ត្រូវគោរពច្បាប់របស់រថភ្លើង

ជប៉ុនជាប្រទេសដែលគោរពច្បាប់តឹងរ៉ឹងមែនទែន! នៅលើរថភ្លើងមិនត្រូវញ៉ាំអាហារឬទឹកផ្សេងៗ មិនត្រូវនិយាយទូរសព្ទ និងគួររក្សាភាពស្ងៀមស្ងាត់ ត្រូវទុកកន្លែងដល់ស្រ្តីមានផ្ទៃពោះ ត្រូវឈរជាជួរនិងនៅខាងឆ្វេងដៃនៃទ្វាររថភ្លើង និងរងចាំរហូតគេចេញអស់មុននឹងចូល។
៨. មានហាងលក់អាហារជាច្រើនប្រៀបបាននិងឋានសួគ៌

សម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារ ប្រទេជប៉ុនមានតំបន់មួយឈ្មោះ isetan ជាកន្លែងដែលមានលក់ម្ហូបឆ្ងាញ់ជាច្រើន បើទេសចរមិនបានទៅប្រាកដជាស្ដាយក្រោយជាមិនខាន។
៩. សាក់នៅតែជាបញ្ហា

មនុស្សមួយចំនួន នៅតែមានគំនិតអវិជ្ជមានចំពោះការចាក់សាក់នៅប្រទេសជប៉ុន។ ប្រសិនបើមានគម្រោងទៅទីកន្លែងសក្ការបូជា ឬទស្សនាកន្លែងបុរាណគេនឹងមានការហាមឃាត់ចំពោះមនុស្សដែលមានស្នាមសាក់។
១០. ត្រូវចេះប្រើបង្គន់បច្ចេកវិទ្យា

ច្បាស់ជាពិបាកណាស់ នៅពេលមិនចេះប្រើប្រាស់បង្គន់បែបបរទេសដែលមានប៊ូតុងជាច្រើនសឹងតែរកបង្គន់បែបអាស៊ីមួយគ្មាន។ បង្គន់បែបបុរាណឬបែបអាស៊ីអាចមាននៅតែទីសក្ការបូជា ប្រាសាទ និងអាគារចាស់ៗប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ ៥ យ៉ាងគួរដឹង បើចង់រៀបការជាមួយជនជាតិកូរ៉េ
ចុចអាន៖ គ្រាន់តែស្រកីដូងក៏អាចកាត់បន្ថយការបំផ្លាញពិភពលោកបានដែរ
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


