Connect with us

សន្តិសុខសង្គម

ជនជាតិចិនមួយក្រុមបាញ់រះចូលហាងខារ៉ាអូខេមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

បានផុស

នៅ

ជនជាតិចិនមួយក្រុមបាននាំគ្នាចូលទៅផឹកស៉ីក្នុងហាងខារ៉ាអូខេមួយកន្លែងយីហោ ហ្គេនធី ហេីយក៏បានលូកលាន់បំពានរាងកាយនារីៗដែលបំរេីការងារ តែពួកនាងមិនព្រមទេីបខឹងដកកាំភ្លេីងបាញ់រះជាច្រេីនគ្រាប់បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេីតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជាជនជាតិចិនដែលបាញ់រះ​ រួមទាំងបក្ខពួកមួយក្រុមបាននាំគ្នាចូលទៅផឹកស៊ីនៅខាងក្នុង និងនាំគ្នាលូកលាន់បំពានរាងកាយទៅលើនារីដែលបំរើកាងារ។ ពេលនោះនារីមិនព្រមឲ្យប៉ះពាល់ ទើបក៏មានចិត្តខឹងរួចនាំគ្នាដើរចេញមកខាងក្រៅ ដកកាំភ្លើងបាញ់រះចូលមកក្នុង រួចជិះឡានចេញទៅអស់ភ្លាមៗ​។

តាមប្រភពដដែលបានបន្តថា ករណីបាញ់រះនេះ មិនបង្កឱ្យមានរងរបួសនោះនរណាម្នាក់នោះទេ ដោយខូចខាតតែសម្ភារៈមួយចំនួន ដូចជាកញ្ចក់ និងរថយន្តដែលចតនៅខាងមុខហាង។ ក្នុងករណីនេះ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងផ្នែកជំនាញ បានចុះធ្វើការស្រាវជ្រាវ និងធ្វើកំណត់ហេតុដើម្បីធ្វើការស្រាវជ្រាវតាមចាប់ក្រុមទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ​៕

​អត្ថបទ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម