ព័ត៌មានអន្ដរជាតិ
ស្លាប់២ករណីហើយ ដោយសារដាច់សរសៃឈាមខួរក្បាល ព្រោះរលកកម្ដៅខ្លាំងនៅប្រទេសស៊ីប
យោងតាមក្រសួងសុខាភិបាលប្រទេសស៊ីប បានឲ្យដឹងថាមនុស្សវ័យចំណាស់ទីពីរម្នាក់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីរលកកម្តៅខ្លាំងវាយប្រហាររយៈពេលមួយសប្តាហ៍ ដែលបានធ្វើឱ្យប្រទេសកោះមេឌីទែរ៉ាណេភាគខាងកើតនេះមានសីតុណ្ហភាពខ្ពស់បំផុតក្នុងខែមិថុនា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៧ ខែ មិថុនានេះ។

អ្នកនាំពាក្យអង្គការសេវាសុខភាពរដ្ឋបានឲ្យដឹងថា ស្ត្រីអាយុ ៨៤ ឆ្នាំម្នាក់បានស្លាប់មួយថ្ងៃបន្ទាប់ពីការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃសុក្រ។ នៅមានអ្នកជំងឺចាស់បីនាក់ទៀតកំពុងស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ។ប្រទេសក៏កំពុងមានចំនួនប្រជាជនចូលមន្ទីរពេទ្យបានកើនឡើង ខណៈសីតុណ្ហភាពនៅលើកោះបានកើនឡើងពេញមួយសប្តាហ៍លើសពី ៤០ អង្សាសេ។
ស្របពេលជាមួយគ្នានេះ សីតុណ្ហភាពកើនឡើង និងខ្យល់បក់ខ្លាំងក៏បានបង្អាក់កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យ រួមទាំងនៅតំបន់ភ្នំមួយភាគនិរតីនៃរដ្ឋធានី Nicosia ជាតំបន់ព្រៃឈើជាង ៣,២ គីឡូម៉ែត្រការ៉េ ត្រូវបានឆេះ។ កាលពីសប្តាហ៍មុន អ្នកស្រុកចំនួន ៤៩ នាក់នៅក្នុងសហគមន៍ចំនួនពីរនៅស្រុក Paphos ភាគខាងលិចនៃកោះនេះក៏ត្រូវបានជម្លៀសទៅកាន់សណ្ឋាគារ ដោយសារភ្លើងឆេះព្រៃផងដែរ ខណៈដែលយន្តហោះមកពីប្រទេសក្រិក និងហ្ស៊កដានីបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យនេះ។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ សីតុណ្ហភាពនៅទូទាំងពិភពលោកមានការកើនឡើងគួរឲ្យកត់សម្គាល់ ក្រៅពីប្រទេសស៊ីបក៏មានប្រទេសដូចជាប្រទេសឥណ្ឌា បង់ក្លាដែស ក្រិក និង សហរដ្ឋអាមេរិកនៅតំបន់មួយចំនួន ដែលកំពុងប្រឈមនឹងរលកកម្ដៅខ្លាំងវាយលុកបណ្ដាលឲ្យមានមនុស្សស្លាប់ដោយសារជំងឺដាច់សរសៃរឈាមខួរក្បាល និងបង្កើនហានិភ័យភ្លើងឆេះព្រៃផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


