Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស​​​ ពង្រាយ​នាវា​ចម្បាំង​និង​ឧទ្ធម្ភាគចក្រ​ចូលសមុទ្រ​មេឌីទែរ៉ាណេ ​ដោយបារម្ភ​សង្គ្រាម​រាលដាល​ខ្លាំង​

បានផុស

នៅ

រដ្ឋា​ភិបាល​អង់​គ្លេស​ឱ្យ​ដឹង​ថា​ ចក្រភព​អង់គ្លេស​កំពុង​ដាក់​ពង្រាយ​នាវា​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ទៅ​កាន់ប្រទេស​​ស៊ីប (Cyprus)​ នៅក្នុងសមុទ្រ​មេឌីទែរ៉ាណេ​ ខណៈ​​​​ក្តី​បារម្ភ​ទូទាំង​ពិភពលោក​នៅតែបន្តកើនឡើង​នៃ​ការ​វាយ​ប្រហារ​របស់​សហរដ្ឋអាមេរិក-អ៊ីស្រាអែល​លើអ៊ីរ៉ង់ រីក​រាល​ដាល​​នៅ​ទូទាំង​មជ្ឈិម​បូព៌ា។​

នាវាចម្បាំងអង់គ្លេស។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម Al Jazeera ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៣​ខែ​មីនា ឆ្នាំ​២០២៦ ក្រសួង​ការពារជាតិ​ចក្រភពអង់គ្លេស​ បាន​ឲ្យ​ដឹង​នៅ​ពីថ្ងៃអង្គារ​ថា៖«អង់​គ្លេស​​កំពុង​បញ្ជូននាវា​ចម្បាំងម៉ាក​ HMS Dragon ទៅ​កាន់​ភាគ​ខាង​កើត​សមុទ្រ​មេឌី​ទែ​រ៉ាណេ រួម​ជា​មួយ​នឹង​ឧទ្ធម្ភាគចក្រ Wildcat ចំនួន​ពីរ​គ្រឿង ដើម្បី​ជំរុញឱ្យ​មាន​​ការការពារយន្តហោះ​គ្មានមនុស្សបើក​ (Drone) សម្រាប់ដៃ​គូ​ស៊ីប​របស់យើង»។

សេចក្តីថ្លែងការណ៍​​នោះ បាន​លើក​ឡើង​ថា នាវា​ពិឃាតការពារ​ដែន​អាកាស ​Type-៤៥ មួយ​ក្នុងចំណោមនាវា​ចម្បាំងចំនួន​៦គ្រឿង​របស់កងទ័ព​ជើង​ទឹកអង់គ្លេស គឺនាវា HMS Dragon ត្រូវ​បាន​បំពាក់ដោយប្រព័ន្ធ​មីស៊ីល Sea Viper ដែល​អាចបាញ់មីស៊ីល​ចំនួន៨គ្រាប់ ក្នុងរយៈពេល​តិចជាង១០វិនាទី និង​ដឹកនាំមីស៊ីល​រហូតដល់ ១៦គ្រាប់​ក្នុង​ពេលដំណាល​គ្នា​។

ក្នុង​ការ​បង្ហោះ​នៅ​លើបណ្តាញសង្គម​ប្រកាស​ពី​ការ​ដាក់​ពង្រាយ​នេះ ​នាយក​រដ្ឋមន្ត្រីចក្រភពអង់​គ្លេស លោក Keir Starmer និយាយ​ថា៖ « អង់គ្លេស​​ប្តេជ្ញា​ចិត្តយ៉ាង​មុតមាំ​ ចំពោះ​សន្តិសុខ​របស់​ប្រទេស​ស៊ីប​ និង​កង​កម្លាំង​យោធា​អង់គ្លេស​​ដែល​មាន​មូលដ្ឋាននៅទីនោះ»។

លោកសរសេរនៅ​លើបណ្តាញ​សង្គម​ X ថា៖«យើង​នឹង​ធ្វើ​សកម្មភាព​ជានិច្ច​ ដើម្បី​ផលប្រយោជន៍​របស់ចក្រភពអង់គ្លេស និង​សម្ព័ន្ធ​មិត្ត​របស់យើង»៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម