ព័ត៌មានជាតិ
ក្រុមហ៊ុនចិនមួយនឹងនាំចូលម៉ាស៊ីនដេរប្រើបច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា លើកកម្ពស់ផលិតភាពក្នុងឧស្សាហកម្មកាត់ដេរ
ក្រុមហ៊ុនចិនមួយនឹងនាំចូលម៉ាស៊ីនដេរម៉ាក Jackដែលមានគុណភាពល្អ កម្លាំងខ្លាំងល្បឿនលឿន បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដើម្បីជំរុញនិងលើកកម្ពស់ផលិតភាពក្នុងឧស្សាហកម្មកាត់ដេរសំលៀកបំពាក់នៅកម្ពុជា។

លោកRuan Linbing អនុប្រធានក្រុមហ៊ុនJack Technology
ថ្លែងក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលសកលរបស់ក្រុមហ៊ុន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤លោក Ruan Linbing អនុប្រធានក្រុមហ៊ុនJack Technology បានមានប្រសាសន៍ថា បច្ចុប្បន្នមានរោងចក្រកាត់ដេរកាន់តែច្រើនប្រើប្រាស់ម៉ាស៊ីនដេរម៉ាក Jack ដោយក្រុមហ៊ុនបានផ្តល់នូវសេវាកម្មដំណោះស្រាយយ៉ាងល្អឥតខ្ចោះ ដើម្បីជួយបង្កើនផលិតភាពរបស់រោងចក្រទាំងនោះ។

លោកបានបន្តថា តាមគម្រោងយើងនឹងនាំចូលម៉ាស៊ីនដេរម៉ាក Jackចំនួនពី២ម៉ឺននទៅ៣ម៉ឺនគ្រឿងដែលមានតម្លៃប្រមាណ១០លានដុល្លារមកកាន់ទីផ្សារកម្ពុជាដើម្បីចូលរួមលើកម្ពស់ផលិតភាពវិស័យកាត់ដេរនៅកម្ពុជាកាន់តែប្រសើរឡើងបន្ថែមទៀត ខណៈបច្ចុប្បន្ននេះយើងនាំចូលមកកាន់ទីផ្សារកម្ពុជាក្នុងមួយឆ្នាំៗមានកំណើនជាមធ្យមពី២០%ទៅ៣០%។

ចំណែក លោកKong Bai fan អនុប្រធានសមាគមវាយនភណ្ឌកម្ពុជាចិននិងជាសមាជិកក្រុមប្រឹក្សាសមាគមវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)បានមានប្រសាសន៍ថា ឧស្សាហកម្មកាត់ដេរ និងឧស្សាហកម្មឧបករណ៍ដេរតែងតែជាឧស្សាហកម្មពីរដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ការពង្រឹងគ្នាទៅវិញទៅមក និងស៊ីមេទ្រីជាមួយគ្នា។

លោកបានបន្តថា «ការខិតខំប្រឹងប្រែងរបស់ Jack ក្នុងវិស័យឧបករណ៍កាត់ដេរបានចូលរួមក្នុងការអភិវឌ្ឍគុណភាពខ្ពស់របស់ឧស្សាហកម្ម ដែលប្រាកដជានឹងជំរុញឱ្យមានការរីកចម្រើនជារួមនៃឧស្សាហកម្មកាត់ដេរ និងបង្កើតគុណសម្បត្តិថ្មីៗនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ»។

លោក Kong Bai fan អនុប្រធានសមាគមវាយនភណ្ឌកម្ពុជាចិន និងជាសមាជិកក្រុមប្រឹក្សាសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)
លោកបានបង្ហាញនូវក្តីសង្ឃឹមថា សហគ្រាសកាត់ដេរទាំងអស់នឹងបន្តគាំទ្រដល់ឧស្សាហកម្មកាត់ដេរកម្ពុជា គាំទ្រគំនិតច្នៃប្រឌិត វិធានការច្នៃប្រឌិត និងផលិតផលប្រកបដោយភាពច្នៃប្រឌិតរបស់សហគ្រាសកាត់ដេរ ចែករំលែកឱកាសថ្មីសម្រាប់ការអភិវឌ្ឍក្នុងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្ម និងស្វែងរកការឈ្នះ-ឈ្នះ។ព្រោះថាម៉ាស៊ីនដេរនេះនឹងដើរតួនាទីឈានមុខគេក្នុងការបង្ហាញ និងភាពជាអ្នកដឹកនាំនៃសហគ្រាសឈានមុខជំរុញការផ្លាស់ប្តូរសហគ្រាសសំលៀកបំពាក់ខ្នាតតូច និងមធ្យម ឱ្យមានភាពបត់បែន និងលើកកម្ពស់ការធ្វើឌីជីថលនីយកម្ម៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


