ព័ត៌មានអន្ដរជាតិ
កងនាវាចម្បាំងរុស្ស៊ី ចាកចេញពីគុយបា ក្រោយបំពេញទស្សនកិច្ចនិងធ្វើសមយុទ្ធ ៥ថ្ងៃ
តាមការចុះផ្សាយរបស់ RT នៅថ្ងៃអង្គារទី១៨ខែមិថុនា, កងនាវាចម្បាំងរុស្ស៊ី បានចាកចេញពីកំពង់ផែទីក្រុង ឡាវ៉ាហាន ហើយ បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេលប្រាំថ្ងៃ និងការធ្វើសមយុទ្ធយោធាតាមគម្រោងនៅប្រទេសគុយបា។

ពីដំបូង កងនាវានេះ ដែលរួមមានទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាចម្បាំងផងដែរនោះ បានធ្វើដំណើរទៅដល់កំពង់ផែ នៅថ្ងៃពុធទី១២ខែមិថុនា ធ្វើឲ្យសហរដ្ឋអាមេរិក នៅមិនសុខ ឈានដល់ថ្នាក់បញ្ជូននាវាទៅតាមដាន និងសង្កេតមើលស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុតថែមទៀតផង។
យ៉ាងណាក្តី ក្រសួងការបរទេសគុយបាអះអាងថា គ្មាននាវាណាមួយផ្ទុកអាវុធនុយក្លេអ៊ែរឡើយ ហើយដំណើរទស្សនកិច្ចនេះ ក៏មិនបង្កការគំរាមកំហែងអ្វីទេដល់តំបន់ដែរ ផ្ទុយពីការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ី ដែលថា នាវាចម្បាំង Admiral Gorshkov និងនាវាមុជទឹក Kazan គឺជាមានផ្ទុកអាវុធទំនើបៗ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ជាដើម។

នេះមិនមែនជារឿងថ្មីឡើយ ដែលរុស្ស៊ី បញ្ជូននាវាចម្បាំងទៅកាន់ប្រទេសគុយបា គ្រាន់តែថា វត្តមានកម្លាំងយោធារបស់ទីក្រុងមូស្គូនៅទីក្រុងឡាវ៉ាហាន នាពេលនេះ គឺកើតឡើងចំពេលស្ថានការណ៍ពិភពលោកកំពុងឡើងកម្តៅខ្លាំងប៉ុណ្ណោះ។
សូមបញ្ជាក់ គុយបាមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ជាយូរមកហើយ ដោយប្រទេសនេះគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អតីតសហភាពសូវៀត ក្នុងសម័យសង្គ្រាមត្រជាក់ ដោយថែមទាំងព្រមទទួលធ្វើជាទីតាំងដាក់មីស៊ីលនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ អំឡុងវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមនាវាចម្បាំងរុស្ស៊ីទៅដល់គុយបា, អាមេរិក កំពុងតាមមើល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


