ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន រម្លឹកពីការលះបង់ដ៏មានតម្លៃ២លើករបស់សម្ដេច ដើម្បីរំដោះជាតិ និងសន្តិភាព
សម្ដេចតេជោ ហ៊ុន សែន រម្លឹកថា កាលពី៤៧ឆ្នាំមុន ប្រទេសជាតិកំពុងស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាម សម្ដេចបានយកជីវិតធ្វើជាដើមទុន ដើម្បីប្ដូរនឹងការរស់រានមានជីវិតរបស់ប្រជាជនមួយប្រទេស ខណៈពេលនេះ សម្ដេចបានយកអំណាចទៅប្ដូរនឹងសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា តាមរយៈការផ្ទេរអំណាច។

នេះជាការលះបង់ដ៏មហិមា និងមានតម្លៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឆាកជីវិតរបស់សម្ដេចតេជោ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។
ក្នុងឱកាសខួប៧៤ឆ្នាំនៃដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីឈឺចាប់ និងនឹកឃើញដល់ដំណើរដែលសម្ដេចបានជួបប្រទះនៃការចាប់ផ្តើមពីចលនាតស៊ូឈានឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ តាមរយៈសំណេរនៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃនេះ សម្ដេចតេជោ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ទោះពេលវេលាបានកន្លងហួស រយៈពេល ៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះ កាលពីថ្ងៃ២០ មិថុនា ១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។ យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។

សម្ដេចតេជោ បានចោទជាសំណួរមួយថា «ប្រសិនខ្ញុំស្លាប់នាពេលនោះ តើនឹងមានអ្វីកើតឡើងនាពេល ៤៥ឆ្នាំកន្លងមក នេះ?»។ សម្ដេចតេជោ បានរម្លឹកឡើងវិញនូវការលះបង់ដ៏មានតម្លៃបំផុតក្នុងនាមជាមេដឹកនាំចំនួន ២លើក គឺលើកទី១ សម្ដេចបានយកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជន តាមរយៈនយោបាយឈ្នះ ឈ្នះ។ លើកទី២នេះ គឺសម្ដេចតេជោ យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈការផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។
ក្នុងន័យនេះ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្មានជោគជ័យ ឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?