សន្តិសុខសង្គម
រដ្ឋបាលខណ្ឌ៧មករា ប្តេជ្ញាបន្តបម្រើលើការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យមានប្រសិទ្ធិភាព និងលឿនរហ័ស
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ថ្លែងឡើងបន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខណ្ឌ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមវត្តមានដឹកនាំកិច្ចប្រជុំដោយលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា គណៈអភិបាលខណ្ឌ និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ ។

លោក ថេង សុថុល អភិបាលខណ្ឌបានឱ្យដឹងថា ការផ្តល់សេវាសាធារណៈជូនពលរដ្ឋនេះពុំមែនជាកិច្ចការងារថ្មីទេ គឺជាកាតព្វកិច្ចចាំបាច់ ដែលថ្នាក់រដ្ឋបាលខណ្ឌ និងនៅតាមបណ្តាសង្កាត់ក្នុងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយឈរផ្អែកលើស្មារតីម្ចាស់ការ និងការទទួលខុសត្រូវ សម្រាប់ការបម្រើ និងបំពេញជូនពលរដ្ឋឱ្យមានប្រសិទ្ធិភាព ក្នុងរជ្ជកាលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។
ប្រជាពលរដ្ឋដែលបានទៅទទួលសេវា នៃការធ្វើឯកសារ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះការផ្តល់សេវារបស់ក្រុមមន្ត្រីក្នុងរដ្ឋបាលខណ្ឌ៧មករា ដោយមានការរុះរាយរាក់ទាក់ ហើយឯកសារមានការធ្វើលឿនរហ័ស និងមិនមានការតម្រូវឱ្យបង់ប្រាក់កាសលើសសៀវភៅបន្ទុកដូចដែលច្បាប់បានកំណត់នោះឡើយ។

ក្រៅពីកិច្ចការងារផ្តល់សេវាលើតម្រូវការឯកសារនេះដែរ រដ្ឋបាលខណ្ឌ៧មករា ក្នុងអាណត្តិទី៤របស់ក្រុមប្រឹក្សាខណ្ឌ និងក្នុងអាណត្តិទី៧របស់រាជរដ្ឋាភិបាល គឺនឹងបន្តដាក់ចេញនូវកិច្ចការងាររដ្ឋបាលជាច្រើនទៀត ពិសេសការពង្រឹងឱ្យបានខ្ពស់លើបញ្ហាសន្តិសុខ ដើម្បីធានាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យរស់នៅប្រកបដោយភាពសុខុដុមរមនាផងដែរ៕
ដោយ ៖ សុភា







-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


