Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ព្រះសីហនុ បង្ហាញ​វត្ថុតាង​គ្រឿងញៀន​ជិត​២​តោន ដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រឹបអូស មុននឹង​យកទៅ​ដុត​កម្ទេចចោល

បានផុស

នៅ

ព្រះសីហនុ ៖ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មាន​ចូលរួម​ពី​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បានបង្ហាញ​វត្ថុតាង​គ្រឿងញៀន​ជិត​២​តោន ដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រឹបអូស​បាន​ក្នុង​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​កន្លងមក មុននឹង​យកទៅ​ដុត​កម្ទេច​ចោល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​បង្ហាញ​ត្រួតពិនិត្យ​តាម​នីតិ​វិធី​នេះ​ធ្វើឡើង​នៅ ព្រឹក​ថ្ងៃ​ទី២៥ ខែមិថុនា ឆ្នាំ​២០២៤ នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក្រោម​វត្តមាន លោក​សៀង សុខ ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍ ឯក ឃឹ​ង សារ៉ាត់ ប្រធាន​មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ព្រមទាំង​តំណាង​កងកម្លាំង​មាន​សមត្ថកិច្ច​រួមមាន​នគរបាល កងរាជអាវុធហត្ថ មន្ត្រី​តំណាង​អាជ្ញាធរ​រដ្ឋបាលខេត្ត និង​មន្ត្រី​បច្ចេកទេស​ពាក់​ព័ន្ធ​។

លោក សៀង សុខ ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា វត្ថុតាង​គ្រឿងញៀន​ទាំងអស់​នេះ នឹង​យកទៅ​ដុត​កម្ទេច​ចោល​ជា​សាធារណៈ​មុខ​មហាជន​ឆាប់ៗ​នេះ៕

អត្ថបទ ​៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម