ជីវិតកម្សាន្ដ
វណ្ណដា បានត្រឹមសរសេរសំបុត្រទាំងទឹកភ្នែកចូលរួមរំលែកទុក្ខលោកតា គង់ ណៃ
កំពូលតារាចម្រៀងរ៉េប វណ្ណដា បន្ទាប់ពីទទួលដំណឹងនៃការទទួលមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារលោកតា គង់ ណៃ បានធ្វើឲ្យលោករន្ធត់ចិត្តយ៉ាងខ្លាំង ខណៈដែលពេលនេះលោកកំពុងចេញទៅសម្តែងនៅឯក្រៅប្រទេសដោយមិនអាចមានឱកាសចូលរួមបុណ្យសព និងជូនដំណើរជាលើកចុងក្រោយ។

តារារ៉េប វណ្ណដា កន្លងមកគឺធ្លាប់តែជាមនុស្សដែលរឹងមាំមិនដែលស្រក់ទឹកភ្នែកឲ្យមហាជនបានឃើញឡើយ ប៉ុន្តែអ្វីដែលធ្វើឲ្យលោករន្ធត់ចិត្តខ្លាំងរហូតស្រក់ទឹកភ្នែកនោះក្រោយពេលដែលតារាប្រុសរូបនេះទទួលដំណឹងនៃមរណភាពរបស់លោកគ្រូ(ព្រឹទ្ធាចារ្យកោសល្យវោហារលោកតា គង់ ណៃ)។
វណ្ណាដា បានសរសេរសំណេររៀបរាប់លាយឡំទឹកភ្នែកថា“នៅពេលដែលឮដំណឹងមួយនេះពិតជាពិបាកទទួលយក ពិបាកនឹងទប់ទឹកភ្នែកស្របពេលដែលខ្ញុំកំពុងពង្រីកពីភាពអស្ចារ្យនៃសិល្ប:ខ្មែរ តន្រ្តីខ្មែរ និងបានពាំនាំឧបករណ៍តន្រ្តីបុរាណខ្មែរដូចជា, ខ្មុយ ទ្រ ចាប៉ី ឃឹម មកតំណាងឲ្យប្រទេសកម្ពុជាទទួលបានការស្រលាញ់គាំទ្រគោរពជាទីមោទនៈ ស្រាប់តែទទួលបានដំណឹងដ៏ស្លុតចិត្តពីដែនដីកំណើតដោយក្រុមការងារប្រាប់ថាលោកគ្រូ គង់ ណៃ បានទទួលមរណភាពដោយរោគាពាធ”។

លោកបន្តថា «ដំណឹងនេះពិតជាប៉ះទង្គិចផ្លូវចិត្តខ្ញុំខ្លាំងណាស់ព្រោះលោកគ្រូ លោកតាព្រឹទ្ធាចារ្យកោសល្យវោហារលោកតា គង់ ណៃ គឺជាចំណែកដ៏ធំមួយនៃភាពជោគជ័យនៅបច្ចុប្បន្ននេះ។ ពាក្យទូន្មានប្រៀនប្រដៅរបស់លោកគ្រូគឺនៅតែដក់ជាប់ខ្ញុំជារៀងរហូត បើទោះបីខ្ញុំផ្ទាល់មិនទាន់បានត្រឡប់ទៅមាតុភូមិវិញទៅជួបលោកតាឲ្យទាន់ដង្ហើមចុងក្រោយតែខ្ញុំដឹងថាលោកតាកំពុងជូនពរពួកយើងឲ្យកម្លាំងចិត្តពួកយើងថែមទៀតសម្រាប់ថែរក្សាការពារសម្លេងនៃឧបករណ៍បុរាណខ្មែរ»។

ការដែលបាត់បង់លោកតាគឺជាការបាត់បង់ធនធានដ៏អស្ចារ្យដែលលោកតាដើរតួយ៉ាងសំខាន់ក្នុងការបង្រៀនយើងឲ្យតស៊ូក្នុងជីវិតមួយនេះ។ ជាចុងក្រោយ ខ្ញុំសូមផ្ញើក្តីស្រលាញ់ ក្តីនឹករលឹកជូនទៅកាន់លោកយាយ អរគុណដែលបានមើលថែរក្សា ការពារលោកតា មានក្តីស្រលាញ់ឥតលក្ខខណ្ឌចំពោះលោកតាចៅសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះជូនចំពោះលោកយាយ និងក្រុមគ្រួសារ សូមជូនពរលោកយាយឲ្យមានសុខភាពល្អ អាយុយឺនយូរជារៀងរហូតតទៅ។

សូមបញ្ជាក់ថាលោកតា គង់ ណៃ បានទទួលមរណភាពនៅថ្ងៃសុក្រ ៧រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធនៅឯស្រុកកំណើតខេត្តកំពត៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ