ជីវិតកម្សាន្ដ
ធនធានដ៏សំខាន់ និងជាមរតកមនុស្សរស់ព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលមរណភាព ក្នុងវ័យ ៨០ ឆ្នាំ
មហាជន និងអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនី មានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តបំផុត បន្ទាប់ពីទទួលដំណឹងដ៏សោកសៅថា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពហើយ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៤ នេះ ក្នុងវ័យ ៨០ ឆ្នាំ។

បើយោងតាមការបង្ហោះនៅលើគណនីរបស់ អ្នកនាង នៅ សូនីតា បានបញ្ជាក់ថា មុននេះបន្តិចបានទទួលដំណឹងពីក្រុមគ្រួសារថា ព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាធនធានដ៏សំខាន់ និងជាមរតកមនុស្សរស់បានទទួលអនិច្ចកម្មទៅហើយនៅឯស្រុកកំណើត ដោយរោគាពាធក្នុងជន្មាយុ ៨០ ឆ្នាំ។
អ្នកនាង នៅ សូនីតា បានលើកឡើងទៀតថា «ចៅសូមឧទ្ទិសជូនវិញ្ញាណក្ខន្ធលោកតាទៅបានដល់ឋានបរមសុខតទៅ»។

ចំណែកនៅលើទំព័រហ្វេសប៊ុករបស់ លោក គង់ សម័យ ដែលជាកូនបង្កើតរបស់ លោកតា គង់ ណៃ បានបង្ហោះខ្លឹមសារខ្លីថា «សូមពុកទៅឱ្យបានសុខ កូនសូមជួបពុកគ្រប់ៗជាតិ លោកពុក គង់ ណៃ»។

ដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលជាសិល្បករចាប៉ីដងវែងដ៏ឆ្នើមម្នាក់ និងជាមរតកមនុស្សរស់ដ៏មានតម្លៃរបស់កម្ពុជានេះ បានធ្វើឱ្យមហាជន និងប្រជាពលរដ្ឋខ្មែរជាច្រើនសម្តែងការសោកស្តាយជាពន់ពេកដោយក្នុងនោះក៏មានការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះជាមួយក្រុមគ្រួសារព្រឹទ្ធាចារ្យ ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


