ចរាចរណ៍
ឈ្លោះគ្នាក្នុងរថយន្ដ បន្ថែមល្បឿនបុកទ្រូងផ្លូវ និងខឿនសួនច្បាររបួសពីរនាក់
រថយន្តមួយគ្រឿងធ្វើដំណើរដោយប្តីប្រពន្ធមួយគូ ខណៈកំពុងបើកបរបែរជាកើតរឿងឈ្លោះគ្នាធ្វើអោយបុរសជាប្តីខឹង បើកបន្ថែមល្បឿនរេចង្កូតទៅក្បាលនាគពុះចែកផ្លូវ និងបន្តឡើងខឿនសួនច្បារកល់ទៅមុខលែងរួច។

គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចតំបន់កោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនពេលកើតហេតុ មានប្តីប្រពន្ធមួយគូ ជាជនជាតិចិន បើកបររថយន្តមួយគ្រឿងម៉ាក ហុងដា CRV ពណ៍ស្លែរ ពាក់ស្លាកលេខ ភ្នំពែញ 2G-4870 បើកក្នុងទិសដៅពីខាងកោះពេជ្រ ឆ្លងស្ពានចូលមកកាន់តំបន់កោះនរា ខណៈនោះដែរប្តីប្រពន្ធមួយគូនោះ ស្រាប់តែមានការឈ្លោះប្រកែកគ្នាបណ្តើរ បើករថយន្តបណ្តើរ បង្កអោយបុរសជាប្តីមានការខឹងសម្បារក៏បានបន្ថែមល្បឿន។ ភ្លាមៗនោះរថយន្តក៏បានរេចង្កូត ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់ចំនួន១កង់ ដោយក្នុងស្ថានភាពរថយន្តមិនទាន់អស់ល្បឿន បានបន្តឡើងខឿនសួនច្បារកល់ទ្រូងទៅមុខលែងរួច បណ្តាលអោយរថយន្តផ្នែកខាងមុខ ចំហៀងខាងឆ្វេងរងការខូចខាតទាំងស្រុង។

ក្នុងហេតុការណ៏គ្រោះថ្នាក់នេះដែរបានបង្កអោយស្រ្តីជាប្រពន្ធរបួសស្រាល និងបុរសជាប្តីបានរងរបួសជើងឆ្វេងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចបន្តទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ដើម្បីមកស្ទូចរថយន្តយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


