សន្តិសុខសង្គម
លំអិតពីមូលហេតុនៃការដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិអធិការក្រុងច្បារមន
លោកវរសេនីយ៍ទោ សំអាង ផានី មានតួនាទីជាអធិការនៃអធិការដ្ឋាននគរបាលក្រុងច្បារមន ដែលទើបនឹងទទួលបានតំណែងថ្មីៗប្រហែល៧ខែ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងកាត់បន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកត្រឹម «ថ្នាក់វរសេនីយ៍ត្រី» ដោយសារល្មើសបទវិន័យនគរបាលជាតិ។

យោងតាមប្រកាសរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបណ្តាញសារព័ត៌មានទទួលបាននៅថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៤ បានឱ្យដឹងថា «ត្រូវបានអនុវត្តវិន័យតាមរូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អធិការនៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា»។
សូមរំឭកថា លោកវរសេនីយ៍ទោ សំអាង ផានី ត្រូវបានប្រកាសចូលកាន់តំណាងជាផ្លូវការ នៅព្រឹកថៃ្ងទី០៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ តាមប្រកាសលេខ ៦០២៧.ប្រក ចុះថៃ្ងទី២៧ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃបានសម្រេចតែងតាំងមុខតំណែង ជូនលោកវរសេនីយ៍ទោ សំអាង ផានី អត្ដលេខ ៧៥៦៨៧ ពីអធិការរង ជាអធិការនគរបាលក្រុងច្បារមន។ ប៉ុន្តែក្រោយឡើងកាន់មុខតំណែងមិនបានប៉ុន្មានខែផង ស្រាប់តែផ្ទុះរឿងអាស្រូវ ហើយត្រូវបានថ្នាក់លើចុះធ្វើស្រាវជ្រាវប្រមូលឯកសារពាក់ព័ន្ធ និងធ្វើអធិការកិច្ចរកឃើញមានកំហុសល្មើសបទវិន័យនគរបាលជាតិ ទើបឈានដល់ការដកមុខតំណែងចេញពីអធិការ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិ១ស័ក្តិ ឱ្យមកត្រឹម «ថ្នាក់វរសេនីយ៍ត្រី» តែម្តង។

សូមរំឭកបន្ថែមថា មុនពេលប្រកាសឱ្យចូលកាន់តំណែងជាអធិការនគរបាលក្រុងច្បារមន លោកវរសេនីយ៍ទោ សំអាង ផានី មានតួនាទីជាអធិការរងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន។ កាលនោះមានជនរងគ្រោះម្នាក់ មានឈ្មោះ (ផ.យ) បានទៅដាក់ពាក្យបណ្ដឹងនៅអធិការក្រុងច្បារមន ហើយលោកវរសេនីយ៍ សំអាង ផានី កាលជាអធិការរងក្រុងច្បារមន បានទទួលសំណុំរឿងព្រហ្មទណ្ឌករណីហិង្សាមានស្ថានទម្ងន់ទោស ដោយក្រុមជនសង្ស័យបានតាមវាយជនរងគ្រោះដល់ផ្ទះ នៅចំណុច ភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលឱ្យជនរងគ្រោះរបួសធ្ងន់បែកក្បាលដេរជាង ៣០ថ្នេរ។ ក្រោយពីទទួលបណ្តឹងពីជនេងគ្រោះ លោកវរសេនីយ៍ទោ សំអាង ផានី បានដឹកនាំមន្ត្រីក្រោមឱវាទចុះប្រតិបត្តិការស្រាវជ្រាវ និងចាប់បក្ខពួកជនសង្ស័យ ចំនួន ០៤នាក់ ហើយបានហៅទូរសព្ទប្រាប់ជនរងគ្រោះថា សមត្ថកិច្ចចាប់បានជនបង្កចំនួន៤នាក់ ថែមទាំងឱ្យជនរងគ្រោះទៅជួបនៅអធិការក្រុងច្បារមនទៀតផង។

នៅពេលដែលជនរងគ្រោះ មានឈ្មោះ (ផ.យ) ទៅជូបលោកអធិការរង សំអាង ផានី ដល់អធិការដ្ឋានក្រុងច្បារមន ស្រាប់តែលោកផ្តិតមេដៃនៅលើក្រដាសសមួយសន្លឹកដោយបញ្ជាក់ប្រាប់ថា ឱ្យជនរងគ្រោះដកពាក្យបណ្ដឹងហើយលោកវរសេនីយ៍ សំអាង ផានី បានដោះលែង ជនបង្ករទាំង៤នាក់ ឱ្យមានសេរីភាព ដោយមិនបានឆ្លងកាត់ថ្នាក់លើ ឬឆ្លងយោបលតំណាងអយ្យការឡើយ លុះក្រោយមកត្រូវបានប្រកាសឡើងកាន់ដំណែងជាអធិការក្រុងច្បារមន ហើយត្រូវបានក្រុមអធិការកិច្ច នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ រកឃើញមានកំហុសក៏ធ្វើរបាយការណ៍ជូនទៅលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំគោលការណ៍អនុវត្តសម្រេចដកហូតមុខតំណែងពីអធិការ ឱ្យមកត្រឹមជាមន្ត្រីធម្មតា និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកត្រឹម «ថ្នាក់វរសេនីយ៍ត្រី» តាំងពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០២៤ ប៉ុន្តែសេចក្តីប្រកាសនេះ ត្រូវបានលាក់បាំង និងទើបបែកធ្លាយនៅថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៤នេះ។ បន្ទាប់ពីមានពាក្យចចាមអារ៉ាមនិយាយរឿងដកមុខតំណែងអធិការនគរបាលក្រុងច្បារមន ក៏មានការទម្លាយសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃតែម្តង។
មហាជនរងចាំមើលថា ក្រោយការដកតំណាងលោកវរសេនីយ៍ទោ សំអាង ផានី ចេញពីអធិការនរបាលក្រុងច្បារមន កៅអីមួយនេះនឹងធ្លាក់ទៅលើមន្ត្រីរូបណា ខណៈមានអ្នកកំពុងរត់ការយកកៅមួយនេះមិនតិចនាក់ដែរ៕
អត្ដបទ៖ ភួង រដ្ឋា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ