ព័ត៌មានអន្ដរជាតិ
គ្រោះធម្មជាតិនៅនេប៉ាល់ ផ្តាច់ជីវិតមនុស្ស ៤៧នាក់
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ឥណ្ឌាកាលពីថ្ងៃអាទិត្យទី០៧ ខែកក្កដាឆ្នាំ២០២៤, មនុស្សយ៉ាងតិច ៤៧ នាក់ត្រូវបាត់បង់ជីវិត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសនេប៉ាល់ បង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ បំណាក់ដីនិងរន្ទះបាញ់។

រដ្ឋមន្ត្រីក្រសួងការងារនេប៉ាល់បានឲ្យដឹងថា មនុស្ស ៤ នាក់បានស្លាប់នៅក្នុងទឹកជំនន់ដែលបង្កឡើងដោយខ្យល់មូសុង និង ២៤នាក់ផ្សេងទៀតបាត់បង់ជីវិតក្នុងការរអិលបាក់ដី ចំណែកមនុស្ស ១៩ នាក់ផ្សេងទៀតស្លាប់ដោយសាររន្ទះបាញ់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤៧ នាក់។
ទឹកជំនន់ធ្ងន់ធ្ងរជាងគេគឺនៅក្នុងរដ្ឋធានី កដ្ឋមណ្ឌូ ដែលបានជន់លិចផ្លូវថ្នល់ ផ្ទះសម្បែង និងយានជំនិះ បូករួមនឹងបំណាក់ដីនិងទឹកជំនន់យ៉ាងគំហុក បានធ្វើឲ្យទឹកទន្លេសំខាន់ៗជាច្រើនក្នុងប្រទេសនេប៉ាល់ ហក់ឡើងឈានដល់កម្រិតប្រកាសអាសន្ន។

ទន្ទឹមនេះ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Lumbini នាំឱ្យទឹកទន្លេ Rapti និង Babai ឡើងខ្ពស់ជាហេតុជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ចេញការព្រមានដល់សហគមន៍នៅតាមមាត់ទន្លេ មានការប្រុងប្រយ័ត្ន។ ចំណែកនៅក្នុងខេត្ត Koshi វិញ ភ្លៀងធ្លាក់ឥតឈប់ បានបណ្តាលឲ្យទឹកទន្លេធំបំផុតរបស់ប្រទេសនេប៉ាល់ឈ្មោះថា Koshi ឡើងដល់កម្រិតគ្រោះថ្នាក់ ហើយដើម្បីទប់ស្កាត់ការជន់លិច ទ្វារទឹកចំនួន ៣៥ ក្នុងចំណោម៥៦ របស់ខេត្តនេះ ត្រូវបើកដើម្បីរំដោះទឹក។
គួរបញ្ជាក់ថាកាលពីខែមុន មនុស្ស ១៤ នាក់ក៏បានស្លាប់ផងដែរក្នុងប្រទេសនេប៉ាល់ ដោយសារព្យុះដ៏កាចសាហាវបង្កជាបំណាក់ដី រន្ទះបាញ់ និងទឹកជំនន់។
សូមបញ្ជាក់ថា គ្រោះធម្មជាតិ គឺជារឿងធម្មតាទៅហើយ នៅក្នុងប្រទេសនេប៉ាល់អំឡុងរដូវខ្យល់មូសុង ដែលតែងតែបណ្ដាលឲ្យមានមនុស្សស្លាប់រាប់រយនាក់ជារៀងរាល់ឆ្នាំ។ គ្រោះធម្មជាតិកាចសាហាវ បានវាយប្រហារប្រទេសនេះយ៉ាងចាស់ដៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈអ្នកវិទ្យាសាស្រ្តដាក់ការស្តីបន្ទោសចំៗ ទៅលើបម្រែបម្រួលអាកាសធាតុ ដែលកើតចេញពីទង្វើរបស់មនុស្ស៕
អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


