ជីវិតកម្សាន្ដ
ម្ដាយ Kris Wu ដាច់ចិត្តលក់រថយន្តសំណព្វរបស់កូនប្រុស ក្នុងតម្លៃ ៨២០ ម៉ឺនដុល្លារ
ម្តាយរបស់ Kris Wu អតីតសមាជិកក្រុម EXO បានចុះបញ្ជីរថយន្តស៊េរីពិសេសរបស់គាត់ដោយស្ងាត់ស្ងៀម សម្រាប់លក់នៅយានដ្ឋានមួយក្នុងតម្លៃប្រហែល ៦.៤៤ លានដុល្លារហុងកុង (៨២០,០០០ដុល្លារអាមេរិក) នេះបើយោងតាម ON បានចុះផ្សាយកាលពីប៉ុន្មានថ្ងៃមុន។
ទន្ទឹមនោះទៀតសោត រូបថតរថយន្តត្រូវបានគេចែកចាយពេញបណ្ដាញសង្គមអ៉ិនធើណេត រហូតទទួលបានការចាប់អារម្មណ៍យ៉ាងភ្លូកទឹកភ្លូកដី។ ប្រភពដដែលបានណែនាំថា Kris Wu បានបញ្ជាទិញរថយន្តនេះ ដែលធ្លាប់ត្រូវបានគេសរសើរថាជារថយន្តលេខមួយក្នុងពិភពលោក សម្រាប់លក្ខណៈពិសេសលំដាប់កំពូលរបស់វា។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការស្ទង់មតិបានបញ្ចាក់ឲ្យដឹងការលក់រថយន្តស៊េរីទំនើរបស់តារាចម្រៀងចិន Kris Wu វាហាក់ដូចជាថាទ្រព្យសម្បត្តិទាំងអស់របស់លោក កំពុងត្រូវបានរំលាយជាបណ្តើរៗ។ យោងតាម Qichacha ដែលជាកម្មវិធីតាមដានព័ត៌មានសាជីវកម្ម Wu ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនចំនួន៤ ដែលក្រុមហ៊ុនចំនួន ៣ ត្រូវបានរំលាយនៅឆ្នាំ ២០២០ ។
បច្ចុប្បន្ននេះ មានតែ Xiamen Yihe Yunqi Culture Media Partnership (ភាពជាដៃគូមានកំណត់) ដែល Kris Wu និងបងប្អូនជីដូនមួយរបស់គាត់បានកាន់កាប់ភាគហ៊ុន នៅតែចុះបញ្ជី ប៉ុន្តែអសកម្ម។
សូមជម្រាបជូនថា តារាសម្តែងរូបនេះត្រូវបានឃុំខ្លួនក្នុងខែកក្កដា ឆ្នាំ ២០២១ ក្រោមការចោទប្រកាន់ពីបទរំលោភផ្លូវភេទ និងប្រមូលផ្តុំហ្វូងមនុស្សដើម្បីចូលរួមក្នុងការប្រព្រឹត្តិផ្លូវភេទ។ នៅឆ្នាំ 2២០២២ គាត់ត្រូវបានកាត់ទោសឲ្យជាប់គុក ១៣ ឆ្នាំហើយបច្ចុប្បន្នកំពុងជាប់ពន្ធនាគារនូវឡើយទេ។
ត្រូវបានគេស្គាល់ថាជា Kris, Wu គឺជាតារាចម្រៀង និងជាតារាសម្តែងជនជាតិចិន-កាណាដា និងជាអតីតសមាជិកនៃក្រុម K-pop EXO ។ គាត់ត្រូវបានគេស្គាល់ដោយសារតួនាទីរបស់គាត់នៅក្នុង “Journey to the West: The Demons Strike Back” “Sweet Sixteen” “The Mermaid” និង “Europe Raiders” ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ច្បាស់ការហើយថា HyunA និង Yong Jun-hyung ពិតជារៀបការនៅខែតុលាឆ្នាំនេះ
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


