សេដ្ឋកិច្ច
ក្រុមហ៊ុន Amru Rice ជោគជ័យក្នុងការនាំចេញអង្ករប្រភេទថ្មី ២៥០ តោន ទៅអាល្លឺម៉ង់
ក្រុមហ៊ុននាំចេញអង្ករ អេមរុ រ៉ាយ (Amru Rice) ទទួលបានជោគជ័យក្នុងការនាំចេញអង្ករសែនក្រអូបកម្ពុជាស្តង់ដារប្រកបដោយនិរន្តភាព(SRP) ជើងដំបូងទៅកាន់ប្រទេសអាល្លឺម៉ង់ចំនួន ១០ កុងទីនន័រ ដែលមានទម្ងន់ប្រមាណ ២៥០ តោន។

លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុន អេមរុរ៉ាយស៍ ថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ នេះថា អង្ករសែនក្រអូបកម្ពុជាស្តង់ដារប្រកបដោយនិរន្តភាព មានតម្លៃខ្ពស់ជាងអង្ករធម្មតា ដែលដាំដុះកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស។
លោកបញ្ជាក់ថា នៅឆ្នាំនេះ ក្រុមហ៊ុន Amru Rice មានផែនការនាំចេញប្រមាណ ២ ពាន់ ទៅ ៣ ពាន់តោន និងគ្រោងបង្កើនការនាំចេញនៅឆ្នាំខាងមុខ។
កម្ពុជាទទួលបានចំណូលប្រមាណ ២៨៧ លានដុល្លារ ពីការនាំចេញអង្ករនៅឆមាសទី០១ ឆ្នាំ ២០២៤ កើនឡើង ២,៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។
សម្រាប់ការនាំចេញអង្ករគឺទៅកាន់ប្រទេស និងតំបន់ចំនួន ៦០ ក្នុងនោះប្រទេសចិននៅតែជាអ្នកទិញដ៏សំខាន់ជាងគេ បន្ទាប់មកគឺនាំទីផ្សារអឺរ៉ុប និងទីផ្សារ៧ក្នុងតំបន់អាស៊ាន៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១៩ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


