ព័ត៌មានជាតិ
អាជ្ញាធរស្រុកបូទុមសាគរ ដាំកូនត្របែកព្រៃ ៥០ ដើម អមសងខាងផ្លូវជាតិលេខ ៤៨
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកបូទុមសាគរ ខេត្តកោះកុង បានរួមគ្នាដាំកូនឈើប្រភេទជាកូនត្របែកព្រៃចំនួន ៥០ ដើម តាមសងខាងផ្លូវជាតិលេខ ៤៨ ដើម្បីលើកសោភ័ណភាពក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែទាក់ទាញ។

លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ នេះថា កាលពីម្សិលមិញ ក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំស្រុក និងមន្ត្រីរាជការរបស់ខ្លួនចុះដាំកូនត្របែកព្រៃចំនួន ៥០ ចាប់ពីស្ពានព្រែកតាញ៉ែង ត្រើយម្ខាងស្ពានភូមិអណ្ដូងទឹក រហូតមកដល់ភូមិជីមាល ឃុំអណ្ដូងទឹក។
បើតាមលោកអភិបាលស្រុកបូទុមសាគរ ដដែល ការរួមគ្នាដាំដុះដើមឈើនេះក្នុងគោលបំណងដើម្បីតុបតែងកែលម្អសោភ័ណភាពក្នុងមូលដ្ឋាន និងអបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៤ ខណៈប្រព័ន្ធជីវចម្រុះ និងធម្មជាតិមានសារៈសំខាន់សម្រាប់ជីវិតនៅលើផែនដី។ ទៅថ្ងៃមុខ រដ្ឋបាលស្រុកបូទូមសាគរ ក៏គ្រោងដាំស្តារដើមឈើគ្រប់ប្រភេទបន្ថែមទៀតលើផ្ទៃដីរដ្ឋជាង ៨ ហិតា រីឯកូនដើមត្របែកព្រៃ ក៏ដាំដុះបន្តបន្ទាប់អមសងខាងផ្លូវជាតិលេខ ៤៨។

ក្រសួងបរិស្ថាន នៅថ្ងៃនេះ បានលើកឡើងថា សកម្មភាពកសិកម្មអេកូឡូស៊ីមានសារៈសំខាន់កាន់តែខ្លាំងណាស់ នាពេលសព្វថ្ងៃ ដើម្បីកែតម្រូវស្ថានភាពនេះ និងធ្វើឱ្យមានតុល្យភាពអេកូឡូស៊ីធម្មជាតិ។ ម្យ៉ាងវិញទៀត ការធ្វើកសិកម្មអេកូឡូស៊ី ដាំដំណាំចម្រុះតាមបែបធម្មជាតិនៅជុំវិញផ្ទះ ឬមូលដ្ឋាន ក៏ជួយអភិរក្សដីឱ្យមានជីជាតិ ជារៀងរហូតផងដែរ ហើយជួយពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមក នៃប្រព័ន្ធស្បៀងអាហារ និងការថែរក្សាធនធានធម្មជាតិ និងបរិស្ថាន។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ពន្យល់ដែរថា ការការពារ និងអភិរក្សធនធានធម្មជាតិផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ដោយមិនគិតថ្លៃ ដូចជាអាហារដែលមានជីវជាតិ ខ្យល់បរិសុទ្ធ និងទឹកស្អាត ដើម្បីជួយដល់សុខភាព ព្យាបាលជំងឺ និងការពារគ្រោះមហន្តរាយធម្មជាតិជាដើម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ