ព័ត៌មានជាតិ
ក្រុមចោរប្រដាប់ដោយដាវសាម៉ូរៃស្ទាក់កាប់ប្លន់យកម៉ូតូបានដោយសុវត្ថិភាព នៅក្រុងតាខ្មៅ
កណ្តាល ៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈមក មានការល្បាតនិងពួនស្ទាក់ពីកម្លាំងនគរបាលក្រុងតាខ្មៅ។ ឥឡូវនេះហាក់កក្រើកឡើងវិញដោយក្រុមចោរប្រដាប់ដោយដាវសាម៉ូរៃបានស្ទាក់កាប់ប្លន់យកម៉ូតូ ពីពលរដ្ឋអ្នកធ្វើដំណើរ បានដោយសុវត្ថិភាពនៅលើផ្លូវ២១ ជិតផ្ទះសំណាក់រស្មី៨៨ ក្រុងតាខ្មៅ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រ ចំណុចផ្លូវជាតិលេខ២១ជិតផ្ទះសំណាក់រស្មី៨៨ភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះតាវ ជ្រូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅបច្ចុប្បន្នភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះមានរបួសស្នាម ត្រង់កដៃខាងឆ្វេង។ ជនសង្ស័យ០២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុជាង២០ឆ្នាំ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលរួមផឹកស៊ីជាមួយ មិត្តភក្តិ នៅកោះពេជ្រ។ លុះមកដល់វេលាម៉ោង០៩យប់នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះបានឈប់ផឹក ហើយជិះម៉ូតូតែម្នាក់ឯងត្រឡប់ទៅផ្ទះនៅឯភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល វិញ តែនៅពេលជិះមកដល់ម្តុំចាក់អង្រែលើ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ដាក់កម្លាំងវាស់ជាតិអាល់កុលហើយឃាត់ខ្លួនជនរងគ្រោះនិងម៉ូតូយកទៅសាកសួរនៅប៉ុស្តិ៍ និងផាកពិន័យគាត់អស់លុយ៦ម៉ឺនរៀលរហូតដល់វេលាម៉ោង០០និង០៥នាទីរំលងអធ្រាត្របានអនុញ្ញាត ឲ្យគាត់យកម៉ូតូជិះត្រឡប់ទៅផ្ទះវិញ។
រហូតមកដល់វេលាកើតហេតុខាងលើ នៅពេលគាត់ជិះតាមផ្លូវ២១ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ជិតដល់ផ្ទះសំណាក់រស្មី៨៨ មានម៉ូតូ១គ្រឿងជិះឌុបគ្នា២នាក់ ភេទប្រុស អាយុជាង២០ឆ្នាំ រាងស្គម ជិះម៉ូតូម៉ាកអេសិចទ័រ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកកាក់ពីមុខម៉ូតូគាត់ឲ្យឈប់ ហើយគ្នាវាម្នាក់បានដកដាវសាម៉ូរៃ កាប់គាត់ចំត្រង់កដៃខាងឆ្វេង បណ្តាលឲ្យរយះដាច់សរសៃ មានរបួសស្នាមហូរឈាមយ៉ាងច្រើន ហើយពួកវាបានដណ្តើមយកម៉ូតូគាត់ នាំគ្នាជិះគេចខ្លួនទៅទិសខាងត្បូង បត់តាមផ្លូវថ្មី តាមផ្លូវសិត្បូ ទៅបាត់។
បច្ចុប្បន្នករណីនេះ កម្លាំងយុត្តិធម៌ក្រុងតាខ្មៅនិងកម្លាំងជំនាញខេត្តសហការ កំពុងបន្តការ ស៊ើបអង្កេតស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី៕
មុនី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី