ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប៉ុនប៉ងធ្វើឃាតម្ចាស់ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ ដែលលក់សព្វាវុធឲ្យអ៊ុយក្រែន
ចារកម្មអាមេរិក បានរកឃើញថា រុស្ស៊ីបានប៉ុនប៉ងធ្វើឃាតនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតសព្វាវុធអាល្លឺម៉ង់ Rheinmetall ដែលបាននិងកំពុងផលិតគ្រាប់កាំភ្លើងធំ និងរថយន្តយោធាសម្រាប់អ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន CNN និងកាសែត New York Times កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤។

ផែនការសម្លាប់នាយកប្រតិបត្តិក្រុមហ៊ុន Rheinmetall លោក Armin Papperger គឺជាផែនការមួយក្នុងចំណោមផែនការរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងការធ្វើឃាតនាយកប្រតិបត្តិឧស្សាហកម្មការពារជាតិនៅទូទាំងទ្វីបអឺរ៉ុប ដែលកំពុងគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន។ បើតាមសម្រង់សម្តីពីមន្ត្រីអាមេរិក និងប្រទេសលោកខាងលិចដែលមិនបញ្ចេញអត្តសញ្ញាណចំនួន៥រូប បានឲ្យដឹងថា ផែនការនេះត្រូវបានរកឃើញតាំងពីដើមឆ្នាំ២០២៤មកម៉្លេះ។
ពាក់ព័ន្ធនឹងរបាយការណ៍នេះ សហរដ្ឋអាមេរិកបានជូនដំណឹងដល់ប្រទេសអាល្លឺម៉ង់ ហើយថាសេវាសន្តិសុខអាល្លឺម៉ង់មានសមត្ថភាពអាចការពារលោក Papperger បាន។
នៅពេលត្រូវគេចោទសួរក្នុងសន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន, អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះឡើយ តែបាននិយាយថា រដ្ឋាភិបាលបានដឹងយ៉ាងច្បាស់អំពីការគំរាមកំហែងនានា ដែលខ្លួនបានពើបប្រទះ។
ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោន និងវិមានក្រឹមឡាំង មិនទាន់មានការធ្វើអត្ថាធិប្បាយភ្លាមៗនៅឡើយទេ ពាក់ព័ន្ធនឹងព័ត៌មានរស៊ើបនៃរបាយការណ៍ដែលទើបលាតត្រដាងនេះ។
Rheinmetall ដែលជាក្រុមហ៊ុនផលិតកាំភ្លើងធំ និងរថក្រោះដ៏ធំបំផុតមួយរបស់ពិភពលោក បានចាប់ផ្តើមបង្កើនការផលិតរបស់ខ្លួន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ ទៅលើអ៊ុយក្រែន។
កាលពីខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Rheinmetall បានប្រាប់ថា ខ្លួនបានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអ៊ុយក្រែន Ukroboronprom ដើម្បីសាងសង់ និងជួសជុលរថក្រោះនៅអ៊ុយក្រែន។ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីបច្ចុប្បន្នលោក វ៉្លាឌឺមៀរ ពូទីន បាននិយាយថា រុស្ស៊ីនឹងសងសឹកដោយការវាយលុកទីតាំងណាមួយដែលក្រុមហ៊ុន Rheinmetall បង្កើតឡើងក្នុងប្រទេសអ៊ុយក្រែន។
កាលពីខែកុម្ភៈ ក្រុមហ៊ុន Rheinmetall បានប្រកាសថា ខ្លួនក៏មានគម្រោងបើករោងចក្រផលិតគ្រាប់រំសេវនៅអ៊ុយក្រែនផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


