សេដ្ឋកិច្ច
ការនាំចេញរបស់កម្ពុជាទៅវៀតណាម សម្រេចបានទំហំទឹកប្រាក់ជាង $២ ពាន់លាន កើនឡើងជាង ៤០%
នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាមសម្រេចបានទឹកប្រាក់ជាង ២,០២ ពាន់លានដុល្លារ មានការកើនឡើង ៤១,៨ ភាគរយ ដែលមានទឹកប្រាក់ ១,៤២ ពាន់លានដុល្លារ កាលពីឆ្នាំមុន ធៀបនឹងរយៈពេលដូចគ្នា។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ក្នុងនោះការនាំចូលរបស់វៀតណាមមកកម្ពុជាក៏មានទំហំទឹកប្រាក់ប្រដំប្រសងគ្នាប្រមាណ ២,០២ ពាន់លានដុល្លារ មានកំណើនជិត ៨ ភាគរយ។
លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់កម្ពុជាថ្មីកន្លងមកថា សេដ្ឋកិច្ចវៀតណាមមានការរីកច្រើនយ៉ាងឆាប់រហ័សចាប់តាំងពីដើមសតវត្សទី ២១ បន្ទាប់ពីការធ្វើសេរីភាវូបនីយកកម្មវិស័យសេដ្ឋកិច្ចរបស់ខ្លួន។
លោកបណ្ឌិត ឆេង គឹមឡុង បន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហគន៍អឺរ៉ុបកាលពីពេលថ្មីៗនេះ និងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសជាច្រើន នៅចំពេលដែលអាមេរិក និងអឺរ៉ុបមានវិធានការរឹតបន្តឹងផ្នែក សេដ្ឋកិច្ចប្រឆាំងចិនដែលផ្ដល់ផលចំណេញទៅវៀតណាម។

លោកបញ្ជាក់ថា ពាណិជ្ជកម្មសេរីអាស៊ាន និង RCEP ក៏បានជំរុញពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមផងដែរ នេះមានន័យថា ប្រាក់ចំណូលកើនឡើង និងកម្រិតនៃការប្រើប្រាស់ក្នុងស្រុកក៏កើន រួមជាមួយនឹងតម្រូវការច្រើនជាងមុនសម្រាប់ការនាំចេញរបស់វៀតណាម ដែល ធ្វើឱ្យការនាំចេញរបស់កម្ពុជាទៅវៀតណាមកើនឡើងដើម្បីបំពេញតម្រូវការទាំងនោះ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ទំនិញដែលនាំចេញពីកម្ពុជាទៅវៀតណាម ភាគច្រើនជាផលិតផលកសិកម្មមិនទាន់កែច្នៃ ដូចជាស្វាយចន្ទី ស្រូវ ជាដើម ខណៈវៀតណាមក៏ត្រូវការវត្ថុធាតុដើមពីកម្ពុជាដែរ។

អ្នកឧកញ៉ា លឹម ហេង បញ្ជាក់ថា៖ «ផលិតផលកសិកម្មបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបើគ្មានទីផ្សារបញ្ចេញទៅវៀតណាម និងប្រទេសថៃ យើងនឹងកកស្ទះ មិនអាចកែច្នៃទាន់ទេ ដូច្នេះទីផ្សារប្រទេសជិតខាងយើង ជាទីផ្សារដ៏ល្អរបស់យើង»៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ