ព័ត៌មានជាតិ
កម្មការិនីរោងចក្រ២នាក់បងប្អូន ត្រូវរថយន្តបុកពីក្រោយបណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់
កម្មការិនីរោងចក្រពីរនាក់បងប្អូនដឹកគ្នាទៅធ្វើការត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយបណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅកណ្ដាលផ្លូវ នឹងរងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៥នឹង៤០នាទី ត្រង់ចំណុចស្តុប វិមានឈ្នះឈ្នះ កែងផ្លូវហាណូយ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឮសំឡេងផ្ទុះរួចប្ដីគាត់រត់ចេញមកមើលក៏ឃើញនារីម្នាក់ស្លាប់នៅកណ្ដាលផ្លូវ ម្នាក់ទៀតរងរបួសធ្ងន់ ភ្លាមៗគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុ និងទាក់ទងរថយន្តសង្រ្គោះបន្ទាន់ ដើម្បីយកអ្នករបួសទៅមន្ទីរពេទ្យ។

ក្រុមគ្រួសារសាច់ញាតិ បានឱ្យដឹងថា នារីជនរងគ្រោះទាំង២នាក់តែងតែក្រោកពីព្រលឹមជិះម៉ូតូចេញពីផ្ទះនៅស្រុកពញាឮទៅធើ្វការនៅម្ដុំស្ទឹងមានជ័យដូចសព្វមួយដង ខណៈពេលនារីរងគ្រោះទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KG-8807 ដោយឈ្មោះ ឃឿន សុធីម ភេទស្រី អាយុ៣៨ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិតាព្រហ្ម ឃុំកំពង់អុក ស្រុកពញាឮ ខេត្តកណ្ដាល ដឹកប្អួនស្រី ឈ្មោះ ឃឿន ធីប អាយុ២៨ឆ្នាំ ភេទស្រី (ស្លាប់) រស់ នៅភូមិតាព្រហ្ម ឃុំកំពង់អុក ស្រុកពញាឮ ខេត្តកណ្ដាល។ ពេលមកដល់ចំនុចកើតហេតុ ភាគីខាងម៉ូតូបានឈប់រងចាំភ្លើងស្តុប ក៏ត្រូវរថយន្តប្រភេទដឹកទំនិញធុនធំបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយម៉ូតូជនរងគ្រោះទាំង២នាក់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់នឹងរងរបួសធ្ងន់ម្នាក់ត្រូវបាន បញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាម។ ចំណែករថយន្តបង្កបាន បើករត់គេចខ្លួនចេញពីទីតាំងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៃអធិការនគរបាលខាងព្រែកព្នៅចុះទៅដល់ទីតាំងកើតហេតុបានធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិមកទទួលយកសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កសមត្ថកិច្ចជំនួយកំពុងធើ្វការស្រាវជ្រាវបន្ត៕ អត្ថបទ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


