ព័ត៌មានជាតិ
ដឹងច្បាស់ហើយ! ស្ត្រីឆ្លងកូវីដ១៩នៅរោងចក្រ«YW»ឆ្លងពីកូនប្រុសដែលជាអ្នកបើកឡានឲ្យជនជាតិចិន
ភ្នំពេញ ៖ លោក វេជ្ជបណ្ឌិត ងី ម៉េងហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ស្ត្រីដែលឆ្លងកូវីដ១៩នៅរោងចក្រកាត់ដេរ«YW»នៅខណ្ឌដង្កោនោះមានអាយុ៤៨ឆ្នាំដែលបានឆ្លងពីកូនរបស់គាត់ជាអ្នកបើកឡានឲ្យជនជាតិចិន។
លោកបានបន្តថារហូតមកដល់ពេលនេះក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះយកសំណាក អ្នកដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្ត្រីនោះប្រមាណជាង៥០០នាក់ហើយដើម្បីយកទៅធ្វើតេស្តរកមេរោគកូវីដ១៩។
បើតាមលោកស្រី គឹម ញិប អភិបាលខណ្ឌដង្កោបានឲ្យដឹងថា ស្ត្រីដែលឆ្លងជំងឺកូវីដ១៩នៅរោងចក្រ«YW»នោះជាស្ត្រីខ្មែរធ្វើការជាមួយជនជាតិចិន។

លោកស្រីបានបន្តថា ជនរងគ្រោះរួមទាំងក្រុមគ្រួសារ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងព្យាបាលនៅមណ្ឌលព្រែកព្នៅអស់ហើយ។
ចំណែក លោក ជួន វុឌ្ឍី ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រសួងនៅមិនទាន់បិទរោងចក្រយីហោ«YW»ដែលស្ថិតនៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញដែលមានអ្នកពាក់ព័ន្ធស្ត្រីម្នាក់ឆ្លងជំងឺកូវីដ១៩នៅឡើយទេដោយសារការប៉ះពាល់មានកម្រិតតិចតូចនៅឡើយ។

លោកបានបន្តថា តាមព័ត៌មានដែលលោកទទួលបានជាជំហានដំបូងមានអ្នកពាក់ព័ន្ធជាមួយស្ត្រីដែលឆ្លងនោះចំនួន៧នាក់ ក្នុងនោះមានម្នាក់ប៉ះពាល់ផ្ទាល់និង៦នាក់ទៀតប៉ះពាល់ដោយប្រយោលហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យរកកូវីដ១៩រួចរាល់ហើយ។
គួរបញ្ជាក់ថា រោងចក្រ វ៉ាយ&ដាប់បាយូ ហ្គាមេន មានទីតាំងស្ថិតនៅផ្លូវលេខ២១៧ភូមិព្រែកជ្រៃសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ