ព័ត៌មានជាតិ
សម្តេច ទៀ បាញ់ រម្លឹកគ្រាប្រយុទ្ធជាមួយ ខ្មែរក្រហម រហូតយុទ្ធមិត្តបាត់បង់ជីវិតស្ទើរទាំងអស់ នៅតំបន់តស៊ូឃុំជ្រោយប្រស់ ខេត្តកោះកុង
សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានរម្លឹកពីអនុស្សាវរីយ៍របស់សម្តេចដោយមិនអាចបំភ្លេចកាលដែលសម្តេចធ្លាប់ឆ្លងកាត់តស៊ូបង្កើតកងទ័ពវាយបំបែករបប ប៉ុល ពត នៅតំបន់ឃុំជ្រោយប្រស់ ស្រុកកោះកុង។ សម្តេចពិជ័យសេនា ទៀ បាញ់ រម្លឹកអតីតកាលដ៏ជូរចត់ដូច្នេះ ធ្វើឡើងក្រោយពីសម្តេច និងភរិយា គឺលោកជំទាវ តៅ តឿន ព្រមទាំងក្រុមការងារពាក់ព័ន្ធអញ្ជើញយកប្រគេនទៀនវស្សាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន២វត្ត ឃុំជ្រោយប្រស់ នៅស្រុកកោះកុង ខេត្តកោះកុង។

សម្តេចពិជ័យសេនា បានឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះថា សម្តេចមិនអាចបំភ្លេចបានឡើយចំពោះអនុស្សាវរីយ៍ដែលសម្តេច និងយុទ្ធមិត្តជាច្រើននាក់ ធ្លាប់បានពុះពារគ្រប់បែបយ៉ាងដើម្បីវាយរំដោះប្រទេសកម្ពុជាពីរបបប៉ុល ពត ដ៏សែនខ្មៅងងឹត ទំរាំប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍មកដល់សព្វថ្ងៃ។
សម្តេចពិជ័យសេនា ទៀ បាញ់ បន្ថែមថា យុទ្ធមិត្តរួមដំណើរជាមួយសម្តេច បានស្លាប់ស្ទើរទាំងអស់ ព្រោះតែការបូជាសាច់ស្រស់ឈាមស្រស់បុព្វជាតិមាតុភូមិ។ យុទ្ធមិត្តដែលនៅសេសសល់មានតិចតួចណាស់ គ្រាតំបន់ឃុំជ្រោយប្រស់ ជាតំបន់សមរភូមិក្តៅមួយរវាងកងទ័ពរំដោះ និងកងទ័ពប៉ុល ពត។

សម្តេចពិជ័យសេនា លើកឡើងថា ងាកមើលស្ថានភាពបច្ចុប្បន្ន ភូមិសាស្រ្តឃុំជ្រោយប្រស់ ក្នុងស្រុកកោះកុង បានកែប្រែអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលមិនធ្លាប់មាន ហើយនេះក៏ព្រោះតែប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល អាណត្តិទី៧ សព្វថ្ងៃ។
ដូច្នេះសម្តេចពិជ័យសេនា ក៏ស្នើដល់គ្រប់ជនរួមជាតិរួមគ្នា ពិសេសពលរដ្ឋរស់នៅក្នុងស្រុកកោះកុង ត្រូវតែបន្តការពារសុខសន្តិភាពឲ្យបានគង់វង្ស ដោយមិនអាចក្រុម ឬបុគ្គលណាមួយមកបំផ្លាញសន្តិភាពដែលកំពុងបច្ចុប្បន្នបានឡើយ។ ពីព្រោះថា ប្រទេសកម្ពុជា កាលពីអតីតកាលពិតជាពិបាកខ្លាំងណាស់ហើយទំរាំមានការអភិវឌ្ឍន៍មកទល់ពេលនេះ។ ទន្ទឹមនោះ តំបន់ឃុំជ្រោយប្រស់ នឹងមានការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀត បម្រើដល់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ និងសង្គមកិច្ចទៅអនាគត៕
អត្ថបទ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


