ព័ត៌មានជាតិ
ព្រះសង្ឃវត្តមហាមន្រ្តី អាជ្ញាធរសង្កាត់អូឡាំពិក យុវជនសម្តេចតេជោ និងសិស្សជួបជុំគ្នាចេញសារអបអរសាទរគម្រោងព្រែកជីកហ្វូនណនតេជោ
នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ព្រះចៅអធិការវត្តមហាមន្រ្តី ចៅសង្កាត់អូឡាំពិក សិស្សានុសិស្ស និងតំណាងយុវជន បានជួបជុំដើម្បីចេញសារអបអរសាទរគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមចូលរួម វាយស្ករ គោះជួង ទះប៉ោង ជាដើម នាថ្ងៃទី៥ សីហា ២០២៤។ ពិសេសសូមដឹងគុណមហាធំធេងសម្តេចតេជោ និងសម្តេចធិបតី ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។

ក្នុងនាមជាព្រះចៅអធិការ និងតំណាងឱ្យវត្តមហាមន្ត្រី ព្រះភិក្ខុ ឈឿន ភន់ បានប្រកាសគាំទ្រចំពោះគម្រោងព្រែកជីក ហ្វូណនតេជោ ដែលនឹងផ្ដល់ជាផលប្រយោជន៍ធំធេងសម្រាប់ជាតិកម្ពុជា។ សម្រាប់វត្តមហាមន្ត្រីបានត្រៀមរួចរាល់ក្នុងការចូលរួមសាទរការបើកការដ្ឋានសាងសង់នាពេលនេះ។ វត្តនឹងចូលរួមទូងស្គរ និងវាយគង បន្លឺសម្លេង សាទរចំពោះការចាប់ផ្ដើមសាងសង់សមិទ្ធផលជាតិនេះ វត្តផ្ទាល់ក៏បានបានរៀបចំរួចរាល់នៅលើព្រះវិហារផងដែល។

ដោយឡែក លោក ពា ហន ចៅសង្កាត់អូឡាំពិក បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ពិតណាស់បានធ្វើឱ្យប្រជាជនខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងឧបមា ពិសេសស្របតាមគោលនយោបាយរាជរដ្ឋាភិបាល នីតិកាលទី៦ និងនីតិកាលទី៧នេះ ពោល គឺសម្តេចតេជោ ហ៊ុន សែន បានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ និងសម្តេចធិបតី នាយករដ្ឋមន្រ្តី ប្រកបដោយកម្លាំងថាមពល និងឈ្លាសវៃក្នុងកិច្ចការសង្គមជាតិ។ លោក ពា ហន ចៅសង្កាត់ បានបថ្ថែមថា សង្កាត់អូឡាំពិក ស្របតាមរដ្ឋបាលរាជធានីភ្នំពេញ និងត្រៀមការរៀបចំអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោផងដែរ និងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ចូលរួមទាំងអស់គ្នា។

ចំពោះលោក ហេង សំណាង ក្រុមយុវជនពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានរៀបចំដឹកនាំកម្មវិធីជួបជុំនាថ្ងៃនេះ ថា គឺជាកិច្ចសម្តែងនូវគុណតម្លៃមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់បូជាសាច់ស្រស់ឈាមស្រស់ ធ្វើឱ្យកម្ពុជា មានសុខសន្តិភាព និងរីកច្រើមមកដល់សព្វថ្ងៃនេះ។ ហើយពិសេសសូមដឹកគុណតម្លៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺសម្តេចធិបតីតែងតែយកចិត្តទុកដាក់និងប្រជាជនខ្មែរ ខិតខំ ស្វែងរកអ្នកវិនិយោគទុននានា ធ្វើយ៉ាងណាឱ្យប្រទេសជាតិកាន់តែមានភាពរីកចម្រើន ជារៀងដរាប៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


