KPT+
ស្វាមីដែលធ្វើឱ្យភរិយាក្លាយជាមនុស្សស្រីមានសំណាងដោយមិនចាំបាច់មានលុយកាក់ច្រើន
ដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍មួយដើរទៅមុខបាន ពេញដោយសុភមង្គល និងនៅគង់វង្សបានយូររហូតដល់ចាស់កោងខ្នង ប្ដីប្រពន្ធត្រូវចេះយោគយល់គ្នា ស្មោះត្រង់ លះបង់ ព្រមទាំងបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមក។ ភរិយាត្រូវចេះយល់ចិត្តស្វាមី ហើយស្វាមីក៏ត្រូវយល់នាងវិញដូចគ្នា។
ប៉ុន្មានចំណុចនេះ ជាតម្រូវការរបស់ប្រពន្ធដែលស្វាមីរាល់គ្នាគួរស្វែងយល់៖
ប្រាប់នាងថា “បងស្រលាញ់អូន”
ស្ត្រីគ្រប់រូបរមែងចង់ឲ្យដៃគូរបស់ខ្លួនបញ្ជាក់ពីស្នេហ៍ស្មោះអស់ពីចិត្តដោយស្ដាប់មិនចេះធុញទ្រាន់។ នាងតែងតែចង់ឭស្វាមីពោលពាក្យ “បងស្រលាញ់អូន” ព្រោះវាធ្វើឲ្យនាងមានអារម្មណ៍ស្រស់ស្រាយពោពេញដោយភាពកក់ក្តៅ បើទោះបីមិននិយាយរាល់ថ្ងៃក៏ដោយចុះ។ ប្រហែលជាបុរសយល់ថា រៀបការរួច មានទាំងកូនទៀត តើនៅនិយាយពាក្យនេះដូចកាលជាសង្សារធ្វើអី? ការពិត នរណាៗក៏ចូលចិត្តពាក្យផ្អែមពិរោះដែរ កុំទៅឆ្ងល់ បើភរិយាចង់ឮវាពីមាត់ប្ដីនោះ។
អធ្យាស្រ័យឲ្យនាង
ធម្មតានោះទេ គូស្នេហ៍គ្រប់គូ សុទ្ធតែអាចធ្វើខុស។ ដូចគ្នាដែរ ស្ត្រីជាប្រពន្ធប្រាកដនឹងសាងកំហុសដោយប្រការណាមួយជាក់ជាពុំខាន ព្រោះគ្មាននរណាម្នាក់លើផែនដីនេះល្អគ្រប់ដប់ឡើយ។ ហេតុនេះ មានតែការយោគយល់ និងអធ្យាស្រ័យពីស្វាមីប៉ុណ្ណោះ ទើបធ្វើឲ្យចំណងអាពាហ៍ពិពាហ៍បន្តដំណើរទៅមុខទៀត ហើយក៏ជាអ្វីដែលភរិយារាល់គ្នាចង់បានពីប្ដីខ្លួន។
មានពេលវេលាឲ្យនាង
បុរសភាគច្រើនជាមេគ្រួសារ ត្រូវមានបន្ទុករកប្រាក់ផ្គត់ផ្គង់សមាជិកក្នុងផ្ទះ ដែលមានការងាររវល់ជាច្រើនត្រូវបំពេញ ដោយពេលខ្លះទៅដល់ផ្ទះយប់ជ្រៅក៏មាន។ យ៉ាងណាភរិយាក៏មានការងាររបស់នាង ឬធ្វើការងារផ្ទះដ៏មមាញឹកដូចគ្នាដែរ។ ដូច្នេះ ស្វាមីទាំងឡាយគួរឆ្លៀតពេលតាមដែលអាចធ្វើទៅបានជាមួយប្រពន្ធក៏ដូចជាកូនៗ ដើម្បីផ្តល់ភាពកក់ក្តៅឲ្យគ្នា។ ប្រពន្ធមិនត្រឹមតែជាម្តាយកូនៗរបស់អ្នកប៉ុណ្ណោះទេ តែក៏ជាភរិយាដែលសក្តិសមទទួលនូវពេលវេលាមើលថែរបស់អ្នកអស់ពីចិត្តពីថ្លើមដែរ។
ចេះជួយការងារគ្នា
ជាប្រពន្ធ ច្បាស់ណាស់ថា ការងារផ្ទះ មើលកូន បោកខោអាវ ធ្វើម្ហូបជាដើមជាបន្ទុករបស់នាង។ ប៉ុន្តែនាងក៏ចេះហត់ ចង់សម្រាកខ្លះដែរ។ ជាស្វាមីល្អគួរចេះដឹងសុខទុក្ខនាង ដោយកុំមើលបំណាំគ្នា ឬទម្លាក់បន្ទុកការងារកំប៉ិកកំប៉ុកក្នុងផ្ទះ និងការមើលថែទូន្មានកូនៗ ទុកឲ្យភរិយាជាអ្នករ៉ាប់រងតែឯងឲ្យសោះ។ អ្នកគួរគប្បីជួយធ្វើការកិច្ចការទាំងអស់នេះខ្លះ ដើម្បីឲ្យនាងបានទំនេរដៃទំនេរជើងមើលថែខ្លួននាងខ្លះផង។
ភាពចាស់ទុំ និងទទួលខុសត្រូវ
ទោះបីអ្នកទាំងពីរបានឆ្លងផុតដំណាក់កាលគូសង្សារ ឈានចូលដល់ជីវិតជាប្តីប្រពន្ធហើយក្ដី ក៏ភរិយានៅត្រូវការភាពអត់ធ្មត់ ចិត្តធ្ងន់ ក្នុងភាពចាស់ទុំរបស់ស្វាមីដែរ។ រីឯការទទួលខុសត្រូវក្នុងនាមជាប្ដីស្មោះត្រង់ ឪពុកគម្រូ និងមេគ្រួសារល្អក៏ជាគន្លឹះដែលនាំឲ្យជីវិតគូឈានទៅរកភាពជោគជ័យត្រចះត្រចង់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ THECONVERSATION
ចុចអាន៖ ក្រោយក្លាយជាប្ដីប្រពន្ធនឹងគ្នា មានទម្លាប់ខ្លះគួរឈប់ធ្វើដើម្បីគ្រួសារមានសុភមង្គល
ចុចអាន៖ មេរៀនមួយចំនួនដែលឪពុកម្ដាយ គួរតែឆ្លៀតបង្រៀនកូនអំពីប្រាក់
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង