KPT+
មង្គលការកូនប្រុសពៅសេដ្ឋី Ambani ជាពិធីចំណាយប្រាក់ខ្ជះខ្ជាយបំផុត
យោងតាមសារព័ត៌មាន GQ បានចេញផ្សាយថា នៅក្នុងពិធីមង្គលការរបស់កូនប្រុសសេដ្ឋីឥណ្ឌា ជាមួយកូនស្រីសេដ្ឋីឱសថ ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ១២ដល់ថ្ងៃ១៤ ខែកក្កដា និងមានភ្ញៀវកត្តិយសចំនួន ១,២០០ នាក់បានចូលរួមធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល ក្រោយដឹងការចំណាយហួសហេតុពេក។
ពិធីមង្គលការនេះបានប្រព្រឹត្តទៅនៅអគារកម្ពស់ ២៧ ជាន់របស់គ្រួសារ Ambani ដែលមានតម្លៃប្រមាណ ២ ពាន់លានដុល្លារ។ ភ្ញៀវត្រូវបានស្វាគមន៍ដោយចង្កៀងគ្រីស្តាល់ចំនួន ១,០០០ និងផ្កាចំនួន ២០ លាន លម្អនៅលើផ្លូវដើរចូលមកខាងក្នុងពិធី។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍រយៈពេលបីថ្ងៃ ក្រុមមេចុងភៅចំនួន ៥០០ នាក់បានរៀបចំចានចំនួន ៣៧,៥០០ ខណៈដែលស្រាសំប៉ាញល្អបំផុតរបស់ពិភពលោកជាង ៣០,០០០ ដបត្រូវបានបម្រើយ៉ាងប្រណិតបំផុត។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតកូនកំលោះ Anant បានផ្តល់អំណោយដល់បុរសល្អបំផុតទាំង ២៥ នាក់របស់គាត់នូវនាឡិកាដៃ Audemars Piguet រចនាឡើងពីមាស និងត្បូងកណ្តៀង 18K ដែលមានតម្លៃ ២៣៩,០០០ដុល្លារក្នុងម្នាក់ៗ ។ ចំណែកឯ ភ្ញៀវទទួលបានអំណោយដ៏ថ្លៃថ្លាពីក្រុមគ្រួសាររបស់កូនក្រមុំ និងកូនកំលោះ រួមទាំងខ្សែកមាស ស្បែកជើងប្រណីត កាបូប Louis Vuitton កាបូបធ្វើដំណើរផ្ទាល់ខ្លួន សំលៀកបំពាក់គេងមានតម្លៃខ្ពស់ និងទៀនក្រអូបធ្វើដោយដៃផ្ទាល់ថែមទៀត។
ដោយឡែក កាលពីសប្តាហ៍មុន គ្រួសារអ្នកមាននេះបានចំណាយ ១០ លានដុល្លារឲ្យទៅកាន់តារាចម្រៀងប៉ុបកាណាដា Justin Bieber ច្រៀងផ្ដាច់មុខក្នុងកម្មវិធីជប់លៀងមុនរៀបការ។ នៅក្នុងខែមិថុនា នាវាទេសចរណ៍មេឌីទែរ៉ាណេរយៈពេល ៤ ថ្ងៃសម្រាប់ភ្ញៀវ ៨០០ នាក់បានសម្តែងដោយតារាដូចជា Katy Perry, Backstreet Boys និង Pitbull ដែលមានតម្លៃ ១៤៤ លានដុល្លារ។
លើសពីនេះទៀត សេដ្ឋី Ambani ក៏បានផ្តល់អំណោយដល់គូស្វាមីភរិយាថ្មីនូវវិមានប្រណិតមួយមានតម្លៃ ៨០ លានដុល្លារ ដែលមានបន្ទប់គេង១០ស្ថិត នៅ Palm Jumeirah ទីក្រុងឌូបៃ ដែលមានឆ្នេរឯកជនមួយ។ Anant និង Radhika ទទួលបានរថយន្ត Bentley Continental GTC Speed មានតម្លៃជិត ៦៥០,០០០ ដុល្លារ និងគ្រឿងអលង្ការដែលរចនាតាមតម្រូវការ រួមទាំងខ្សែក Cartier ដែលមានតម្លៃជាង ២.៥ លានដុល្លារ។
យោងតាមកាសែត The Guardian ឯណោះក៏បានចុះផ្សាយដែរថា អាពាហ៍ពិពាហ៍របស់ Anant និង Radhika បានចំណាយអស់ប្រាក់ប្រហែល ៦០០ លានដុល្លារ ដែលចំនួននេះត្រូវគេប៉ាន់ប្រមាណថា ថ្លៃជាងពិធីរៀបអភិសេករបស់សែរាជវង្សលើពិភពលោក។
យ៉ាងណា ដ្បិតថាការចំណាយប្រាក់ច្រើនសន្ធឹករបស់មហាសេដ្ឋី Ambani ត្រូវបានពិភពលោកមើលឃើញថាជាការខ្ចីខ្ជាយក៏ពិតមែន ប៉ុន្តែនេះមិនមែនជាការចំណាយលើកទីមួយសម្រាប់គ្រួសារអភិជនឥណ្ឌាដែរ។ រម្លឹកទៅឆ្នាំ២០១៨ គាត់បានរៀបចំពិធីមង្គលការថ្លៃបំផុតនៅក្នុងប្រទេសឲ្យកូនស្រីសំណព្វចិត្ត ដែលកាលណោះចាយប្រាក់អស់ ១០០លានដុល្លារ ហើយក៏អញ្ញើញតារាចម្រៀងអាមេរិក Beyonce សម្តែងក្នុងកម្មវិធីនោះយ៉ាងឧឡារិកថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពប្រណិតបំផុត ដែលធ្វើឲ្យមង្គលការកូនសេដ្ឋីឥណ្ឌា ក្លាយជាពិធីចំណាយប្រាក់ច្រើនជាងសែរាជវង្សលើលោក

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស