ព័ត៌មានជាតិ
ធនាគារជាតិកម្ពុជានឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងសម្រាប់ភ្ញៀវទេសចរ
នាពេលខាងមុខនេះធនាគារជាតិនៃកម្ពុជានឹងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងសម្រាប់ ភ្ញៀវទេសចរដែលធ្វើដំណើរមកកំសាន្តនៅកម្ពុជាដើម្បីជួយសម្រួលក្នុងការទូទាត់ឬចាយវាយទិញទំនិញផ្សេងៗ។ នេះបើយោងតាមការលើកឡើងរបស់ទេសភិបាលធនាគារជាតិនៃកម្ពុជា។

ថ្លែងបើកសន្និបាតបូកសរុបការងារឆមាសទី១និងលើកទិសដៅសម្រាប់ឆមាសទី២ឆ្នាំ២០២៤របស់ធនាគារជាតិនៃកម្ពុជានៅព្រឹកថ្ងៃទី១៩កក្កដានេះ លោកស្រីបណ្ឌិត ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថាការដាក់ចេញនេះនឹងជួយសម្រួលដល់ទេសចរក្នុងការប្រើប្រាស់នូវបទពិសោធន៍ឌីជីថលនៅកម្ពុជាព្រោះថាកន្លងមកគេតែងតែមើលថា កម្ពុជាជាប្រទេសក្រឬប្រទេសតូចប្រហែលជាមិនមានឌីជីថលទំនើបដូចប្រទេសគេ។ដូចនេះពេលទេសចរមកឱ្យគាត់ដោនឡូតប្រព័ន្ធ«បាគង»ដើម្បីមានភាពងាយស្រួលក្នុងការចាយវាយដូចពលរដ្ឋនៅក្នុងស្រុកក៏ដូចជាអាចដោះស្រាយបញ្ហាមួយចំនួនដែលទេសចរប្រឈមនៅខេត្តសៀមរាបក្នុងការចាយក្រដាសប្រាក់ធំ។
បានមានប្រសាសន៍ថា៖«បន្តិចទៀតយើងនឹងដាក់ឱ្យប្រើប្រព័ន្ធបាគងសម្រាប់ទេសចរណ៍។បានន័យថាទេសចរចូលមកលេងស្រុកខ្មែរឱ្យដោតឡោនអេបបាគងហើយបើគាត់អត់មានគណនីធនាគារក្នុងស្រុកទេដើម្បីដកលុយបំពេញក្នុងវ៉ាលែតបាគងទេគាត់អាចប្រើក្រេឌីកាតដែលគាត់មានពីប្រទេសរបស់គាត់ដូចជាវីសា ម៉ាស្ទ័រកាតឬយូញៀនផេជាដើម»។

លោកស្រីបណ្ឌិតបានបន្តទៀតថា៖« អ្នកទាំងអស់គ្នាបានដឹងហើយថាសម្តេចនាយករដ្ឋមន្ត្រីកាលពីម្សិលមិញបានណែនាំឱ្យនាងខ្ញុំ ចាត់ចែងហើយនាងខ្ញុំសូមទទួលយកអនុសាសន៍នេះនិងធ្វើការបន្តទៀតជាមួយភាគីពាក់ព័ន្ធទាំងអស់ដោយសារក្រដាស់ប្រាក់ចាស់ឬរហែកវាអាស្រ័យលើការវិនិច្ឆ័យរបស់បេឡាករនៃធនគារនីមួយៗ។អីចឹងយើងត្រូវធ្វើការជាមួយពួកគាត់ជាបន្តទៀតជូនកាលគោលការណ៍របស់យើង១ពេលគាត់អនុវត្ត៥ដល់អតិថិជនអនុវត្ត១០។អានេះជាបញ្ហាប្រឈមមួយចំពោះយើងដែលត្រូវដោះស្រាយដើម្បីសម្រួលនូវបទពិសោធន៍របស់ទេសចរនៅកម្ពុជាយើង»។
ថ្លែងក្នុងកម្មវិធី “បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម” នៅខេត្តសៀមរាប ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែតបានណែនាំដល់លោកស្រីបណ្ឌិតជា សិរីធ្វើការដោះស្រាយពាក់ព័ន្ធទៅនឹងការចាយវាយរបស់ភ្ញៀវទេចរលើក្រដាសប្រាក់ដុល្លារដែលមានស្នាមឬដាច់បន្តិចបន្តួចត្រូវបានកាត់ទឹកឬបដិសេដដោយម្ចាស់ហាងមួយចំនួន។

បើតាមលោកស្រីបណ្ឌិត ជា សរី សង្ឃឹមថានៅពេលដាក់ចេញអេបបាគងសម្រាប់ទេសសចរទៅនឹងអាចជួយកាត់បន្ថយនូវផលវិបាកទាំងនោះសម្រាប់ទេសចរមកលេងប្រទេសកម្ពុជា។
លោកស្រីបានបន្ថែមថាធនាគារជាតិបានអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ដើម្បីធ្វើឱ្យការទូទាត់កាន់តែងាយស្រួលប្រសិទ្ធភាពនិងឆាប់រហ័យមិនថាការទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុកនិងឆ្លងដែននោះទេសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមឌីជីថល។
លោកស្រីក្នុងចំណោមប្រព័ន្ធទូទាត់ទាំងអស់ប្រព័ន្ធបាគងបានបំពេញមុខងារកាន់តែសំបូរបែបដល់អ្នកប្រើប្រាស់ដែលបានជំរុញឱ្យប្រើប្រព័ន្ធនេះកើនឡើងជាបន្តបន្ទាប់និងរួមចំណែកក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនិងលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។បច្ចុប្បន្នធនាគារមានទូទាត់ឆ្លងដែនជាមួយប្រទេសថៃ ឡាវ វៀតណាម ក្រុមហ៊ុនអន្តរជាតិយូញៀនផេនិងកំពុងពង្រីកជាមួយប្រទេសក្នុងតំបន់និងដៃគូសហការដូចជាចិន ជប៉ុន ឥណ្ឌា កូរ៉េ សឹង្ហបុរី ម៉ាឡេស៊ីនិងក្រុមហ៊ុនអាឡីផេជាដើម៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


