ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងចាប់ផ្ដើមបំពងសំឡេងឃោសនាឆ្លងព្រំដែនជាថ្មី ឆ្លើយតបចំពោះការបាញ់បង្ហោះប៉េងប៉ោងយោងសំរាមរបស់កូរ៉េខាងជើង
កូរ៉េខាងត្បូងបានចាប់ផ្តើមបំពងសំឡេងឃោសនាសំដៅទៅកាន់ប្រទេសកូរ៉េខាងជើងឡើងវិញ ដើម្បីសងសឹកនឹងការបង្ហោះប៉េងប៉ោងយោងសំរាមចុងក្រោយរបស់កូរ៉េខាងជើង ដែលជាការបន្តនៃយុទ្ធសាស្ត្របែបសង្គ្រាមត្រជាក់ទៅវិញទៅមករវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មាន AP នៅថ្ងៃទី ១៩ខែកក្កដា។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងត្បូងបានប្រើប្រាស់ឧបករណ៍បំពងសំឡេង ដើម្បីបន្លឺសំឡេងខ្លាំងៗប្រឆាំងនឹងទីក្រុងព្យុងយ៉ាងនៅតាមព្រំដែនឡើងវិញកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ។ ការបំពងសំឡេងជាថ្មីនេះ គឺជាប្រតិកម្មទៅនឹងប្រទេសកូរ៉េខាងជើងដែលបានបង្ហោះប៉េងប៉ោងយោងសម្រាមចូលទឹកដឹកូរ៉េខាងត្បូងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ខណៈការបង្ហោះប៉េងប៉ោងបែបនេះកើតឡើង៧លើកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
កូរ៉េខាងត្បូងចាក់ផ្សាយសំឡេងដំបូងមានរយៈពេលប្រហែល៤០ថ្ងៃ ខណៈខ្លឹមសារនៃការផ្សាយមិនត្រូវបានគេដឹងភ្លាមៗនោះទេ ប៉ុន្តែការចាក់ផ្សាយពីមុនកាលថ្ងៃទី៩ ខែមិថុនា រួមមានបទចម្រៀង K-pop ការព្យាករណ៍អាកាសធាតុ និងព័ត៌មានអំពី Samsung ដែលជាក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងត្បូង ក៏ដូចជាការរិះគន់ពីកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង ។
ការផ្សាយរបស់កូរ៉េខាងត្បូងអាចបង្កឱ្យមានការឆ្លើយតបដ៏ខឹងសម្បារពីកូរ៉េខាងជើង ខណៈប្រទេសនេះមានភាពរសើបខ្លាំងចំពោះការប៉ុនប៉ងពីខាងក្រៅណាមួយដើម្បីបំផ្លាញប្រព័ន្ធនយោបាយរបស់ខ្លួន។ កាលពីឆ្នាំ ២០១៥ នៅពេលដែលកូរ៉េខាងត្បូងចាប់ផ្តើមការផ្សាយសំឡេងខ្លាំងជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំមិនធ្លាប់មាន កូរ៉េខាងជើងបានបាញ់កាំភ្លើងធំឆ្លងកាត់ព្រំដែនដែលជំរុញឱ្យកូរ៉េខាងត្បូងបាញ់តបតវិញ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


