សុខភាព
តើមានសុខភាពល្អទេ ក្នុងការធ្វើតាមរបបអាហាររបស់អ្នកមាន?
របបអាហារអ្នកមានដែលពាក់ព័ន្ធនឹងការទទួលទានអាហារដែលឆ្ងាញ់បំផុត និងមានជីវជាតិត្រូវបានចាត់ទុកថាល្អសម្រាប់សុខភាពរបស់យើង។ តើនេះជាការពិតទេ?
នៅពេលដែលស្ថានភាពសេដ្ឋកិច្ចមានភាពប្រសើរឡើង របបអាហាររបស់មនុស្សក៏ប្រសើរឡើងផងដែរ។ គ្រួសារជាច្រើនជ្រើសរើសធ្វើតាមស្ទីលអ្នកមាននៃការញ៉ាំ ដែលត្រូវបានគេស្គាល់ថាជាអាហារចម្រាញ់ ពាក់ព័ន្ធនឹងការទទួលទានតែផ្នែកខ្លះនៃអាហារ ដោយត្រូវបានគេចាត់ទុកថាមានតម្លៃអាហារូបត្ថម្ភខ្ពស់ និងបោះបង់ចោលផ្នែកដែលមានតម្លៃអាហារូបត្ថម្ភតិច។ ជាឧទាហរណ៍ ផ្លែឈើត្រូវបានលាយចូលទៅក្នុងទឹកជាជាងទទួលទានទាំងមូល ឬមានតែសាច់ដែលឆ្ងាញ់បំផុត និងគ្មានខ្លាញ់បំផុតប៉ុណ្ណោះត្រូវបានជ្រើសរើស ខណៈពេលដែលស្បែក និងខ្លាញ់ត្រូវបានលុបចោល។
ទោះជាយ៉ាងនេះក្តី វិធីសាស្រ្តនេះគឺមិនមានលក្ខណៈវិទ្យាសាស្ត្រទេ។ តាមទស្សនៈនៃអាហារូបត្ថម្ភ អាហារនីមួយៗមានតម្លៃខុសៗគ្នា ហើយការទទួលទានដែលចម្រាញ់មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ជាឧទាហរណ៍ មនុស្សធាត់ដែលមានកូលេស្តេរ៉ុលខ្ពស់ត្រូវបានគេណែនាំឲ្យយកស្បែកចេញនៅពេលបរិភោគបសុបក្សី។
ដោយឡែក ចំពោះមនុស្សធម្មតា ឬអ្នកដែលមានស្ថានភាពសុខភាពសមស្រប នៅតែអាចបរិភោគស្បែក ឬខ្លាញ់បាន ប្រសិនបើពួកគេយល់ថាវាមានរស់ជាតិឆ្ងាញ់ ព្រោះគ្រប់ផ្នែកទាំងអស់មានអត្ថប្រយោជន៍ចំពោះសុខភាពរបស់ពួកគេនៅពេលប្រើប្រាស់ត្រឹមត្រូវ។ ដូច្នេះ ការបោះចោលផ្នែកអាហារដែលចាត់ទុកថាមានតម្លៃអាហារូបត្ថម្ភតិចគឺជាការខ្ជះខ្ជាយ។
មួយវិញទៀត មតិដែលថា ផ្លែឈើត្រូវកិនរំលាយជាទឹកផ្លែឈើ ដើម្បីឲ្យមានប្រយោជន៍ គឺមិនត្រឹមត្រូវទេ។ អាហាររូបត្ថម្ភ វាជាការប្រសើរក្នុងការបរិភោគផ្លែឈើក្នុងទម្រង់ទាំងមូលរបស់វា។ ផ្លែឈើមួយចំនួនដូចជាផ្លែប៉ោម ឬផ្លែ pear ថែមទាំងត្រូវបានណែនាំឲ្យញ៉ាំទាំងសំបកប្រសិនបើវាមានសុវត្ថិភាព។
លើសពីនេះ ការទទួលទានផ្លែឈើក្នុងទម្រង់ជា smoothies (កិនក្រឡុក) អាចបណ្តាលឲ្យមានការកើនឡើងកម្រិតជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស។ អ្នកដែលមានជំងឺទឹកនោមផ្អែម ត្រូវមានការប្រុងប្រយ័ត្នជាពិសេស ព្រោះការទទួលយករបបអាហារដែលចម្រាញ់អាចធ្វើឲ្យស្ថានភាពរបស់ពួកគេកាន់តែអាក្រក់ទៅៗ ។
ទន្ទឹមនោះទៀតដែរ ការទទួលទានអាហារចម្រាញ់ក៏រារាំងប្រព័ន្ធរំលាយអាហារមិនឲ្យដំណើរការបានល្អដែរ។ ជាងនេះទៅទៀត ការពឹងផ្អែកខ្លាំងលើការទទួលទានអាហារសម្រន់កាត់បន្ថយសកម្មភាពទំពារ ប៉ះពាល់ដល់ការបញ្ចេញទឹកមាត់ និងធ្វើឲ្យប៉ះពាល់ដល់អនាម័យមាត់ ធ្វើឲ្យធ្មេញ និងអញ្ចាញមិនត្រូវបានការពារដោយប្រព័ន្ធការពារធម្មជាតិនេះ។
យ៉ាងណាមិញ សរុបមក វាជារឿងសំខាន់ក្នុងការរួមបញ្ចូលគ្នារវាងក្រុមអាហារផ្សេងៗគ្នាដោយចុះសម្រុងគ្នា ហើយរៀបចំវាតាមរបៀបចម្រុះ។ មិនមានរបបអាហារណាមួយដែលសមស្របនឹងគ្នានោះទេ ដូច្នេះហើយ អ្នកគ្រប់គ្នាគួរតែជ្រើសរើសអាហារដែលសក្តិសមនឹងរសជាតិ លក្ខខណ្ឌសុខភាព និងតុល្យភាពអាហារូបត្ថម្ភ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទឹកធម្មតាប៉ុណ្ណោះ ក៏អាចជួយកម្ចាត់គ្រួសក្នុងតម្រងនោម បានយ៉ាងឆាប់រហ័ស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


