ព័ត៌មានអន្ដរជាតិ
ប្រមុខយោធាមីយ៉ាន់ម៉ាប្រគល់អំណាចឲ្យលោក Min Aung Hlaing ដើម្បីសម្រាកព្យាបាលជំងឺ
ប្រធានាធិបតីស្តីទីក្នុងរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ា លោក Myint Swe បានឈប់សម្រាកព្យាបាលជំងឺ និងបានផ្ទេរភារកិច្ចរបស់ខ្លួនទៅឱ្យមេទ័ព លោក Min Aung Hlaing ដែលកំពុងកាន់អំណាច។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី ២៣ ខែ កក្កដានេះ។

ការប្រកាសប្រគល់ភារកិច្ចកំពូលនេះបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋរបស់របបសឹកមីយ៉ាន់ម៉ា MRTV ដែលមានខ្លឹមសារថា លោក Min Aung Hlaing បានទទួលលិខិតផ្លូវការមួយពីការិយាល័យប្រធានាធិបតីស្តីទីកាលពីថ្ងៃចន្ទ។លិខិតនេះបានអនុញ្ញាតឱ្យលោកបំពេញភារកិច្ចជាប្រធានាធិបតីស្តីទីដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹងក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ ខណៈពេលដែលលោក Myint Swe កំពុងសម្រាកព្យាបាលជំងឺ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីសប្តាហ៍មុនថា ប្រធានាធិបតី Myint Swe អាយុ ៧៣ឆ្នាំបានកើតជំងឺប្រព័ន្ធប្រសាទនិងកង្វះអាហារូបត្ថម្ភ។ ទោះបី លោកបានទទួលការព្យាបាលតាំងពីដើមឆ្នាំនេះក៏ដោយ ក៏លោកនៅតែមិនអាចអនុវត្តសកម្មភាពប្រចាំថ្ងៃធម្មតាបាននោះទេ រួមទាំងការបរិភោគអាហារផងដែរ។

លោក Myint Swe គឺជាអនុប្រធានាធិបតីនៅក្រោមរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ហើយក្រោយមកត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីដោយរដ្ឋាភិបាលយោធាក្នុងកាលៈទេសៈដ៏ចម្រូងចម្រាស បន្ទាប់ពីរដ្ឋប្រហារទម្លាក់លោកស្រីស៊ូជីក្នុងខែកុម្ភៈឆ្នាំ ២០២១។ ទោះបីជាលោកគ្រាន់តែជាប្រធានាធិបតីមួយរូបក៏ដោយ ប៉ុន្តែរដ្ឋាភិបាលបានពឹងផ្អែកលើលោកក្នុងការចុះហត្ថលេខាលើក្រឹត្យរបស់រដ្ឋាភិបាល និងផ្តល់នូវភាពស្របច្បាប់នៃការគ្រប់គ្រង ដែលកំពុងតែតស៊ូដើម្បីទប់ស្កាត់សង្គ្រាមស៊ីវិលដែលកំពុងរីករាលដាល និងក៏មានតួនាទីគ្រប់គ្រងសេដ្ឋកិច្ចដែលមិនច្បាស់លាស់នេះ។
លោក Min Aung Hlaing បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាយោធាដែលកំពុងកាន់អំណាច ខណៈលោកបានប្រកាសខ្លួនជានាយករដ្ឋមន្ត្រីប្រាំមួយខែបន្ទាប់ពីការឡើងកាន់អំណាចក្រោយរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុងសាន ស៊ូជី។ ជាមួយគ្នានេះ រដ្ឋាភិបាលរបស់លោក បានប្រកាសពន្យាពេលបោះឆ្នោតម្តងហើយម្តងទៀត ហើយនៅលើកចុងក្រោយ ថាខ្លួននឹងរៀបចំការបោះឆ្នោតថ្មីនៅឆ្នាំ២០២៥ ប៉ុន្តែអ្នករិះគន់និយាយថា ការបោះឆ្នោតនេះនឹងមិនប្រព្រឹត្តិទៅយុត្តិធម៌នោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២១ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


